adverise with khmeread 856d1755 e76f 4c0e b556 bb1dbbb98fa2

ឃាត់​សង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​ចំនួន​០៦​កញ្ចប់​តូច​នៅ​ស្រុក​កណ្តាលស្ទឹង​

    កណ្តាល ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​ ត្រូវបាន​ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១ ​និង​០៥​នាទី​រសៀល​នៅ​ចំណុច​ភូមិ​កាប់​លាវ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ លន់ សុខ​គា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កាប់​លាវ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​មុខរបរ ពុំ​ពិតប្រាកដ​។​ វត្ថុតាង​ដកហូត​ម្សៅ​ក្រាម​ព​ណ៌ស សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៦​កញ្ចប់​តូច​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​១ ​និង​០៥​នាទី កម្លាំង​ជំនាញ​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទ្រា​បានធ្វើការ​ល្បាត តាម​ភូមិសាស្ត្រ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​ប្រទះឃើញ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ខាងលើ រួច​ក៏​បានធ្វើ​ការឃាត់​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស ​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៦​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ខោ​ខាងឆ្វេង​ក៏​ធ្វើការ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់