adverise with khmeread D6ddf95e 6472 4bcb 8bd3 102bcbec2391

ទុក​ម៉ូតូ​នៅ​ភ្លឺស្រែ​ភ្លាម ប៉ូលិស​វ៉ៃខ្នោះ​ភ្លេ​ត​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មេមត់ ឃាត់ខ្លួន​នៅ​ថ្ងៃ២១​ ខែមិថុនា​ ឆ្នាំ​២០១៦ ម៉ោង១១​ថ្ងៃត្រង់​នៅ​ចំណុច​វាលស្រែ​តា​ពេជ្រ ​ឃុំ​ជាំ​ក្រវៀន ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ពីបទ​លួច​ម៉ូតូ​ជាក់ស្តែង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ណង ធឿន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ ស្នាក់នៅ​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ​ ស្រុក​ស្នួល ​ខេត្តក្រចេះ បាន​លួច​ម៉ូតូ​ម៉ាកវ៉េវ​ ០១​គ្រឿង​របស់​ជនរងគ្រោះ​ឈ្មោះ​ ខាត់ ណុល​ដែល​ទុក​លើ​ភ្លឺស្រែ។​

    ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៏ ភ្លាមនោះ​​ប៉ូលិស​ឃាត់​បាន​ឈ្មោះ ​ណង ធឿន​ និង​វត្ថុតាង​ម៉ូតូ​ម៉ាកវ៉េវ​០១​គ្រឿង​។ ​បច្ចុប្បន្នកំពុង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី។ ​ដោយឡែក​ម៉ូតូ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕

adverise with khmeread

មតិយោបល់