adverise with khmeread Bf787c29 516b 438c a0a7 aec04cbcf51d

ឃាត់​បុរស​ម្នាក់​តាម​ដីកា​នៅ​ត្បូងឃ្មុំ ប្រគល់ឱ្យ​ខេត្តកំពង់ចាម​

    ត្បូងឃ្មុំ ៖ ជនជាប់ចោទ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពញាក្រែក​ឃាត់ខ្លួន​នៅ​ថ្ងៃទី២១ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ម៉ោង៥ ​និង​១០នាទី​ល្ងាច ខណៈ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ភូមិ​ព្រះ​ផ្តៅ ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​តាម​ដីកា​តុលាការ​ពីបទ​លួច។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​អនុវត្ត​ដីកា​ចាប់​ខ្លូន​លេខ​586 ​ចុះថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០១៣ ​របស់លោក​ ថា​ន់ ឡេង ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម ស្តីពី​ការចាប់ខ្លួន ឈ្មោះ​ ញ៉ ញាក់ ​ភេទ​ប្រុស​ អាយុ២៤ឆ្នាំ​នៅ​ភូមិ​ស្ពឺ​លិច​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ពីបទ​លួច​កាលពី​ថ្ងៃ១៤ ​ធ្នូ​ ឆ្នាំ២០១២ ​ប្រព្រឹត្តិ​នៅ​ភូមិ​ស្វាយទាប​ ឃុំ​ស្វាយទាប ​ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ហើយ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ភូមិ​ព្រះ​ផ្តៅ​ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុកពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​

    ក្រោយពី​បានទទួល​ពត៌មាន​ពី​មូលដ្ឋាន​រួច​ប៉ូលិស​បាន​ចាប់​មុខសញ្ញា​មាន​ដីកា ​និង​ឃាត់​បណ្តោះអាសន្ន​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់