adverise with khmeread Blank

រើស​បាន​កាំភ្លើងAKមួយដើម​

     ភ្នំពេញ ៖ កាំភ្លើង​AK​ស្វាយ​បត់​ដែល​អាច​ប្រើ​បាញ់​បាន ត្រូវបាន​ប្រជាពលរដ្ឋ​រើស​បាន​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២៦​ធ្នូ​ឆ្នាំ​២០១៥ ចំណុច​ក្រោយ​ផ្ទះ​ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​
     ប៉ូលិស​ប៉ុស្តិ៍​ព្រែ​ថ្មី​និយាយថា កាំភ្លើង​AK ស្វាយ​បត់ ដែល​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ​ប៉ូលិស​មាន​បង់​លេខ​០០៤៥៩ ផលិត​នៅ​ប្រទេស​ចិន​អាច​ប្រើ​បាន​។​
     ប្រជាពលរដ្ឋ​រើស​បាន​ឈ្មោះ​សៀក ហុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ខាងលើ ពេល​គាត់​កំពុង​កាប់​ដី​ដាំ​ដំណាំ​ក៏​ប្រទះឃើញ​ក៏​រើស​ប្រគល់​ឲ្យ​សមត្ថកិច្ច រក្សាទុក​នៅ​ប៉ុស្តិ៍​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​៕​

adverise with khmeread

មតិយោបល់