adverise with khmeread 2ad6b6ca 1fb5 409e 889b e4870735c85b

បុរស​ម្នាក់​ផឹកថ្នាំ​ពុល​ស្លាប់​ខ្លួន​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​
​កាលពី ថ្ងៃទី​២០​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៤​ និង​៣០​នាទី​រសៀល​កន្លងទៅនេះ​នៅ​ចំណុច ភូមិ​ចុង​ខ្សាច់  ឃុំឈើ​ខ្មៅ ស្រុក​កោះធំ​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ អ៊ឹម ស្រ៊ិ​ន  ភេទ​ប្រុស អាយុ​៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  មាន​ទីលំនៅៗ​ភូមិចុង​ខ្សាច់ ឃុំ ឈើ​ខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា កន្លងមក​ជនរងគ្រោះ អ៊ឹម ស្រ៊ិ​ន តែងតែ​ផឹកស្រា​ជាប្រចាំ មានពេលខ្លះ​រហូត​វង្វេង​បាត់បង់​ស្មារតី បាត់​ការចងចាំ​ក៏មាន។​
    លុះ​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង១៤ ​និង​៣០​នាទី​ក្រោយពី​ជនរងគ្រោះ ផឹកស្រា​ស្រវឹង រួច​ក៏​ឡើង​សំរាក​នៅ​លើ​ផ្ទះ​របស់ខ្លួន ដោយ​ពុំមាន​អ្នកណា​នៅផ្ទះ​ឡើយ។ លុះ​នៅវេលា​ម៉ោង​១៥ ​និង​៣០​នាទី​ថ្ងៃ ដដែល​កូន​ជនរងគ្រោះ មកដល់​ផ្ទះ​ឃើញ​ឪពុក​ដេក​បែកពពុះមាត់ ហើ​យ​ធំក្លិន​ថ្នាំពុល ក៏​នាំ​បងប្អូន​យក​ឪពុក​ដោយ​ដឹក​តាម​ទូក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម។​

    តែ​ដោយ​គ្រូពេទ្យ​ជួ​យស​ង្រ្គោះ​មិនបាន​ស្លាប់​រួច​យក​សាកសព​ឪពុក​មក​ផ្ទះ​វិញ ទើប រាយការណ៍​ជូន​សមត្ថកិច្ច។ ​ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ ប៉ូលិស​ស្រុក​កោះធំ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​បាន​បង្កើត​គណៈកម្មកា​រ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ និង​ក្រុមគ្រួសារ​សព ដើម្បី​ធ្វើការ​ពិនិត្យ​សព​​ជនរងគ្រោះ ឃើញថា​ជនរងគ្រោះ ពិតជា​ផឹក​ថ្នាំពុល ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង ប្រាកដ​មែន ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់ ពាក់ព័ន្ធ​នឹង​ករណី ផ្សេង​ទ្បើ​យ។​

    ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យក​​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់