adverise with khmeread D673752d 2ef4 4afd aa40 0ab925000aab

ប៉េអឹម ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

    ស្វាយរៀង ៖ ​ជនសង្ស័យ​៥​នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តស្វាយរៀង​ឃាត់ខ្លួន នៅវេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ក្នុងករណី​រក្សាទុក និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ ១-ឈ្មោះ អ៊ិត ណា​រិត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំមានមុខរបរ បើកបរ​រថយន្ត​សង្គ្រោះ មន្ទីរពេទ្យ​ប​ង្អៃ​ក​ជី​ភូ រស់នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​ស្វាយ​តា​យាន ​ស្រុក​កំពង់រោ​ទី ខេត្តស្វាយរៀង ២-ឈ្មោះ វី ភា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ បកប្រែ​ភាសា​ចិន នៅ​រោងចក្រ ​GIFA ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត ខេត្តស្វាយរៀង​រស់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ៣-ឈ្មោះ អ៊ុក ស៊ីនួន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​ ៤-ឈ្មោះ ទេព ទិ​ត្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​ និង​៥-ឈ្មោះ ឈុន សុខ ស៊ី​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​ពៅ សង្កា​ត​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង។​

    មន្ត្រី​អាវុធហត្ថ​បន្តថា វត្ថុតាង​មួយចំនួន​រួមមាន​៖ ១. ម្សៅ​ក្រាម​រឹង​ពណ៌​ស​ថ្លា ចំនួន០៦កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ០.៦​ក្រាម​, ២. ទូរស័ព្ទដៃ​ ចំនួន០៣​គ្រឿង និង​ឧ​បករ​ណ៍ សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

adverise with khmeread

មតិយោបល់