adverise with khmeread F5474484 f912 4e5e b575 f4d07778ca59

ប៉េអឹម​ខេត្តព្រះវិហារ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​លួច​ជី​ក្រុមហ៊ុន​

    ព្រះវិហារ ៖ បុរស​២​នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១៥ រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឆែប​កើត ឃុំ​ឆែម​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ពីបទ​លួច​ជី​ក្រុមហ៊ុន។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ពាក់ព័ន្ធ​ករណី​លួច ជី​របស់​ក្រុមហ៊ុន​ចំនួន​០៦​បេ ស្ថិតនៅ​ចំណុច​ភូមិ​ឆែប​កើត ឃុំ​ឆែម​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ តាម​បណ្តឹង​របស់​ជនរងគ្រោះ ឈ្មោះ ឈិន ជីន ​តំណាង​របស់​ក្រុមហ៊ុន​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា​បុរស​០២​នាក់​ជា​ជនសង្ស័យ នោះ​មានឈ្មោះ ១. ឆែម ឌី ភេទ​ប្រុស អាយុ​២១ឆ្នាំ រស់នៅ​ភូមិ​ឆែប​កើត ឃុំ​ឆែម​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​ និង​២. ទី​ស អួន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឆែប​កើត ឃុំ​ឆែម​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់