adverise with khmeread B028e94e af92 4f50 b9c4 ea4cd8e1781f

ឃាត់​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ជា​ជន​សកម្ម​ក្នុងការ​ចែកចាយ​គ្រឿងញៀន​

    ឧ​ត្ត​រ​មានជ័យ ៖ ​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់ ដែលជា​ជន​សកម្ម​ក្នុងការ​ចែកចាយ នូវ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៩ និង​៣០​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ អូរ​តា​ម៉េង ឃុំ​-​ស្រុក អន្លង់វែង​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ មាស រ៉ាវី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​-​ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ វត្ថុតាង​រឹបអូស​មួយចំនួន​រួមមាន​៖ ១. ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​គ្រាប់ ចំនួន១៦​គ្រាប់​, ២. ម៉ូតូ​ ចំនួន០១​គ្រឿង​ និង​៣. លុយ​ខ្មែរ​ចំនួន៤​ម៉ឺន​រៀល​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់