adverise with khmeread 1

លែង​បារម្ភ​ខែលិច​ទឹក​! រថយន្ត​អគ្គីសនី Tela អាច​ប្រើ​ជា​ទូក​ពេល​ជន់​លិច​

    ​តើ​វា​នឹង​ឡូយ​ប៉ុនណា​ប្រសិនបើ​រថយន្ត​របស់​អ្នក​ប្រែខ្លួន​ទៅជា​ទូក​ដើម្បី​ជួយសង្គ្រោះ​អ្នក​ពី​ស្ថានភាព​ទឹក​លិច​ទីក្រុង​? ពិតណាស់​ប្រសិនបើ​អ្នកមាន​រថយន្ត Tesla Model S នោះ​លោកអ្នក​អាច​ឆ្លងកាត់​ទីក្រុង​លិច​ទឹក​រយៈពេល​ខ្លី​បាន​។​

​    ​ដើម្បី​ឆ្លើយតប​ទៅនឹង​វីដេអូ​បុរស​ម្នាក់​បើកបរ​រថយន្ត Tesla Model S នៅក្នុង​ស្ថានភាព​ទឹក​លិច លោក Elon Musk បាន​និយាយថា រថយន្ត​ម៉ូ​ដែល​នេះ​អាច​អណ្តែត​និង​ក្លាយជា​ទូក​រយៈពេល​ខ្លី​។​

​    ​សមត្ថភាព​បណ្តែត​ខ្លួន​របស់​រថយន្ត​អគ្គីសនី Tesla ត្រូវបាន​រកឃើញ​កាលពីដើមឆ្នាំ ២០១៥ នៅក្នុង​ម៉ី​នុយ​របស់​រថយន្ត​នេះ​។​

​    ​វីដេអូ​នោះ ក៏បាន​ច្រានចោល​ការយល់ច្រឡំ​និង​ការបារម្ភ​នានា​ដែល​ជាប់ទាក់ទង​ទៅនឹង​រថយន្ត​អគ្គីសនី​ផងដែរ​។ មនុស្ស​ជាច្រើន​តែង​បារម្ភ​ថា​តើ​នឹងមាន​អ្វី​កើតឡើង​នៅពេល​រថយន្ត​អគ្គីសនី​របស់​ពួកគេ​នឹង​លិច​ទឹក​អំឡុង​ស្ថានភាព​ទឹក​ជន់​។​

​    ​ផ្ទុយទៅវិញ អាគុយ​ដែល​ផ្តល់​ថាមពល​ដល់​ឡាន​នេះ​មាន​ប្រសិទ្ធភាព​ជាង​រថយន្ត​ដែល​ដើរ​ដោយ​ចំហេះ​ឥន្ទ​នៈ​នៅក្នុង​ស្ថានភាព​ទឹក​លិចទៅ​ទៀត​។ នេះ​គឺ​ដោយសារ​ឡាន​ប្រើ​អាគុយ​មិនមាន​បំពង់​ស៊ី​ម៉ាំង​។​

​    ​ម៉ាស៊ីន​និង​អាគុយ​របស់​រថយន្ត Tesla Model S ត្រូវបាន​ផ្សា​ផ្ជិ​ត​ដើម្បី​រក្សា​មិនឱ្យ​អង្គធាតុ​រាវ​ណាមួយ​ហូរ​ចេញ​បានឡើយ​។​

​    ​ទោះយ៉ាងណា ប្រសិនបើ​អ្នកមាន​រថយន្ត​អគ្គីសនី Tesla ឬក៏​រថយន្ត​ម៉ាក​ផ្សេងទៀត លោកអ្នក​គួរ​ចៀសវាង​ធ្វើតេស្ត​ការ​ប្រែ​ទៅជា​កម្លាំង​ទូក​ដោយសារ​ហេតុផល​សុវត្ថិភាព​៕

ប្រភព​៖ fossbytes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់