adverise with khmeread Chinese bank spanking

ឆ្កួត​ពេក​ឬ​? ប្រធាន​ធនាគារ​នេះ​ត្រូវ​ដក​ពី​តំណែង​ក្រោយពី​ដាក់ពិន័យ​បុគ្គលិក​ដោយ​វាយ​នឹង​រំពាត់​

    ​ប្រធាន​ធនាគារ Changzhi Rural Commercial Bank ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​បញ្ឈរជើង​ពី​តំណែង​ដោយសារ​មិនបាន​រៀបចំ​កម្មវិធី​ត្រួតពិនិត្យ​ការងារ​បុគ្គលិក​ឱ្យបាន​ត្រឹមត្រូវ​។ ការ​បញ្ឈរជើង​នេះ​ធ្វើឡើង​បន្ទាប់ពី​វីដេអូ​មួយ​អំពី​ការ​វាយ​នឹង​រំពាត់​ទៅលើ​បុគ្គលិក​ធនាគារ​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​។​

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ចិន វីដេអូ ដែល​បង្ហាញ​ពី​គ្រូបង្វឹក​លើកទឹកចិត្ត​ម្នាក់​បង្ហាញខ្លួន​ដោយ​ការ​វាយ​បុគ្គលិក​ជាមួយនឹង​រំពាត់​នៅលើ​ឆាក ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ១៩ មិថុនា​កន្លងទៅ និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​យ៉ាងខ្លាំង​។​

​    ​យោងតាម​របាយការណ៍ ធនាគារ​ផ្តល់ប្រាក់​កម្ចី​ស្ថិតនៅ​ភាគ​ខាងជើង​ខេត្ត Shanxi ប្រទេស​ចិន​នេះ​បាន​ជួល​ក្រុមហ៊ុន​បណ្ដុះបណ្ដាល​នៅ​សៀង​ហៃ​មួយ​ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល​អំពី "​ការបំពេញ​ការងារ​ឱ្យបាន​ល្អ​"​។​

​    ​បន្ទាប់ពី​មួយថ្ងៃ​នៃ​ការបណ្ដុះបណ្ដាល​កាលពី​សប្ដាហ៍​មុន​សម្រាប់​បុគ្គលិក​ច្រើនជាង ២០០ នាក់ គ្រូបង្វឹក​បានទាមទារ​ការបកស្រាយ​ពី​បុគ្គលិក ៨ នាក់​ដែលមាន​ពិន្ទុ​ទាប​។​

​    ​បុគ្គលិក​ម្នាក់​ក្នុង​វីដេអូ​បាន​ឆ្លើយតប​ថា "​ខ្ញុំ​មិនបាន​ប្រឹងប្រែង​ដោយ​ខ្លួន​ខ្ញុំ​" អ្នក​ផ្សេងទៀត​ស្រែក​ឡើង​ថា "​ខ្ញុំ​មិនអាច​រក​ច្រក​ដោះស្រាយ​បញ្ហា​" ខណៈ​អ្នក​ទី​បី​ត្រូវបាន​ស្ដីបន្ទោស​ចំពោះ​កង្វះ​ភាព​ធ្វើការ​ជា​ក្រុម​។​

​    ​ជាការ​ឆ្លើយតប គ្រូបង្វឹក​បាន​និយាយថា "​ត្រៀម​ស៊ី​រំពាត់​ហើយ​ឬ​នៅ​?"​។​

​    ​យ៉ាងហោចណាស់​បុគ្គលិក​ម្នាក់​បង្ហាញឱ្យឃើញថា​ទទួល​ការឈឺចាប់​ខ្លាំង​ទ្រាំ​ពុំបាន បន្ទាប់ពី​ត្រូវបាន​វាយ​នឹង​រំពាត់​។​

​    ​តាមរយៈ​វេ​ប​សាយ czlook.com បានឱ្យដឹងថា ក្រោយមកទៀត​អ្នក​បង្វឹក​នោះបាន​កាត់សក់​ស្រីៗ និង​កោរសក់​បុរស​ជា​បុគ្គលិក​ទៀតផង​៕

ប្រភព៖ Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់