adverise with khmeread 1

នាង​មាន​ផ្ទៃពោះ​នៅ​អាយុ ១២ ឆ្នាំ​! ៩ ឆ្នាំ​ក្រោយមក​នាង​បាន​លាតត្រដាង​សាច់រឿង​របស់​នាង និង​មុខ​ឪពុក​បង្កើត​របស់​កូន​!

    ​កើត​ក្នុង​គ្រួសារ​ក្រីក្រ ត្រូវ​បងប្រុស​បង្កើត​រំលោភ មាន​ផ្ទៃពោះ​នៅ​អាយុ ១២ ឆ្នាំ និង​ញៀន​ថ្នាំ និង​សុរា​យ៉ាងធ្ងន់ធ្ងរ នាង Tressa Middleton (​អាយុ​២១​ឆ្នាំ​) មកពី​ស្កុ​តឡែ​ន​ពិតជា​មានជីវិត​លំបាក​វេទនា​តាំងពី​នាង​នៅ​ក្មេង​ល្ហក់​។ ហើយ​នៅ ៩ ឆ្នាំក្រោយ នាង Tressa បាន​លាតត្រដាង​អា​ថ៍កំ​បាំង​ធំ​មួយ​ក្នុង​ជីវិត​របស់​នាង​។ 

​    ​Tressa រៀន​ផឹក​និង​ជក់​ថ្នាំ​តាំងពី​ក្មេងខ្ចី​។ កើត​ជាមួយ​ម្តាយ​គ្មាន​ផ្ទះសម្បែង​មួយរូប នាង​តូច​កម្សត់​ម្នាក់នេះ​ត្រូវ​ម្តាយ​បញ្ជូនទៅ​មណ្ឌល​ថែទាំ​។ មួយឆ្នាំ​ក្រោយមក នាង​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​នៅ​ទីក្រុង Edinburgh នៅពេល​នាង​មាន​អាយុ ៩ ឆ្នាំ​។ ពេលនោះ​ហើយ​ដែល​បងប្រុស Jason របស់​នាង​ក៏​មក​រស់នៅ​ជាមួយ​ម្តាយ និង​រូបនាង​ដែរ​។ ដោយសារតែ​នាង​ញៀន​គ្រឿង​ស្រវឹង​ពេក នាង​ក៏ត្រូវ​បញ្ជូនទៅ​មណ្ឌល​ថែទាំ​ម្តងទៀត​។ ក្នុង​ឆ្នាំ ២០០៥ Tressa នៅ​អាយុ ១១ ឆ្នាំ​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​។ នៅ​ឆ្នាំ​នោះ​ហើយ ដែល​នាង​បាន​ជួប​មហន្តរាយ​ក្នុង​ជីវិត​របស់​នាង ហើយ​ជីវិត​របស់​នាង​ក៏បាន​ប្រែប្រួល​ជា​រៀងរហូត​ចាប់តាំងពី​ថ្ងៃ​នោះមក​។ នាង​ត្រូវបាន​បងប្រុស​បង្កើត Jason ចាប់រំលោភ​។ នាង​ចងចាំ​ទាំងអស់​អំពី​របៀប​ដែល​បងប្រុស​នាង​នាំ​នាង​ទៅ​ទីតាំង​អគារ​មួយ រួច​ចាប់រំលោភ​និង​វាយ​ដំនាង​។ ក្នុងពេល​តែមួយ​ប៉ប្រិចភ្នែក អ្វីៗ​បាន​ផ្តាស់​ប្តូរ​ទាំងស្រុង​។ 

​    ​ប៉ុន្មាន​ខែក្រោយ​ហេតុការណ៍​នេះ នាង​សម្គាល់​ឃើញ​រាងកាយ​នាង​ចាប់ផ្តើម​ផ្លាស់ប្តូរ​។ មិត្ត​នាង​ម្នាក់​បាន​ប្រាប់ថា នាង​ប្រហែលជា​ផើម​ហើយ​។ នាង​បាន​ពិនិត្យ​គភ៌ ហើយ​ទីបំផុត​ក៏​ដឹងថា​ខ្លួន​នាង​មានកូន​ទាំង​នៅ​កុមារភាព​។ នាង​មិនបាន​គិតថា​ចង់យក​កូ​ន​នោះ​ចេញ​ទេ​។ បន្ទាប់ពី​បង្កើតបាន​កូនស្រី​ម្នាក់​រួចមក Tressa ទីបំផុត​បានឱ្យ​កូន​នោះ​ទៅ​គេ​ចិញ្ចឹម​។ បន្ទាប់ពី​ឆ្លងកាត់​ពេលវេលា​ដ៏​យូរ​ឆ្នាំ​រួចមក នាង​ក៏មាន​ទឹកចិត្ត​ក្លាហាន​ដើម្បី​លាតត្រដាង​អត្តសញ្ញាណ​ឪពុក​របស់​កូនស្រី Annie របស់​នាង​។​

​     ថ្លែង​អំពី​ពិសោធន៍​ដ៏​រន្ធត់​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ Tressa បាន​រៀបរាប់​លម្អិត​អំពី​ថ្ងៃ​ដ៏​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​នាង​។ នាង​ក៏បាន​បង្ហាញ​ត្រួសៗ​អំពី​សៀវភៅ​និពន្ធ​ដោយ​នាង​ផ្ទាល់​ឈ្មោះថា Tressa: The 12-Year-Old Mum ដែល​ក្នុងនោះ​នាង​បាន​សរសេរ​លម្អិត​អំពី​រឿងរ៉ាវ​រន្ធត់​ដែល​នាង​បាន​ជួបប្រទះ​។ នាង​បាន​ឧទ្ទេស​សៀវភៅ​នេះ​ជូន​ដល់​កូនស្រី​នាង គឺ Annie​។ នាង​មានការ​សោកស្តាយ​ដែល​បោះបង់ Annie​។ នាង​បាន​និយាយថា "​ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​កូនស្រី​នឹង​អភ័យទោស​ឱ្យ​ខ្ញុំ​"​។ អំឡុង​កិច្ចសម្ភាសន៍ នាង​បាន​បន្ថែមថា "​ខ្ញុំ​ដឹងថា​វា​ពិតជា​ពិបាក​ណាស់​សម្រាប់​កូនស្រី​នៅពេល​នាង​ដឹងថា​ពូ​របស់​នាង​គឺជា​ឪពុក​បង្កើត​"៕

adverise with khmeread
ប្រភព៖ lovelyposts

អ្នកនឹងចូលចិត្ត

មតិយោបល់