adverise with khmeread 33665541

ឃាត់បុរសម្នាក់រំលោភកុមារីអាយុ១៤ឆ្នាំបានសម្រេច

     កំពត ៖ ប៉ូលិស​ស្រុក​ជុំ​គី​រី បាន​ចុះ​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់ ពីបទ​ចាប់រំលោភ​សេព​ស​ន្ទ​វៈ​លើ​អនីតិជន បានសម្រេច​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ធ្លក​យុល ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី ខេត្តកំពត​។​

    ប៉ូលិស​ស្រុក​ជុំ​គី​រី បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ​សំ ហិល អាយុ​៤៧​ឆ្នាំ រីឯ​ជនរងគ្រោះ​ឈ្មោះ ជ ផ ភេទ​ស្រី អាយុ​១៤​ឆ្នាំ​ពិការ​ជើង​ថែមទៀត ។​

    ប៉ូលិស​ស្រុក​ជុំ​គិរី បន្តថា ជនសង្ស័យ​ជាម​នុស្ស​ស្រវឹងខួប ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ ៤​រសៀល ថ្ងៃទី ២៦ ខែធ្នូ​ឆ្នាំ​២០១៥ ខណៈ​ឪពុកម្តាយ បងប្អូន​ខាង​ក​មា​រី​រងគ្រោះ​មិន​នៅផ្ទះ​នោះ ជនសង្ស័យ ក៏​ឆ្លៀតឱកាស​ចាប់រំលោភ ជនរងគ្រោះ រហូត​បានសម្រេច​១​លើក​។

    ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​ខាង​ជនរងគ្រោះ​រួចមក កម្លាំង ប៉ូលិស​ក៏​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទិ​២៧​ធ្នូ​នេះ ហើយ​នៅ​រសៀល​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្ត ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ក៏បាន​បញ្ជា​ឲ្យ​នាំខ្លួន​ជនសង្ស័យ​រូបនេះ បញ្ជូនមក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់