adverise with khmeread 1

មើល​ភាពយន្ត​ឥតប្រយោជន៍​? ១០ រឿងនេះ​គឺជា​កំពូល​ភាពយន្ត​ដែល​អ្នក​ប្រឡូក​ការរកស៊ី​ទាំងអស់​ត្រូវតែ​មើល​

    ​គ្មាន​នរណាម្នាក់​និយាយថា ក្លាយជា​ថៅកែ​គេ​ស្រណុក​នោះឡើយ​។ ពួកគេ​ប្រឈមមុខ​នឹង​បញ្ហា​រាប់លាន​រៀងរាល់ថ្ងៃ គ្រប់ពេលវេលា​។ មនុស្ស​ល្មមៗ​នឹង​ចុះចាញ់​ភ្លា​ញ​គ្រាន់តែ​ជួប​បញ្ហា​លុយកាក់​និង​ការងារ​ដ៏​ពិបាក​ដោះស្រាយ​។ 

​     ប៉ុន្តែ​នៅពេល​អ្នក​ក្លាយជា​ថៅកែ​គេ អ្នក​មិនមែនជា​មនុស្ស​ធម្មតា​ទៀតឡើយ​។ នេះ​មានន័យថា ទោះជា​ជួប​ពេលវេលា​លំបាក​យ៉ាងណា ក៏​អ្នក​នៅតែ​ត្រូវ​ពុះពារ​ទៅ​មុខជា​ដរាប​។ 

​    ​ប៉ុន្តែ​នៅពេលដែល​បញ្ហាលំបាក​ទ្រាំ​ហួស​ស្មាន ថៅកែ​ទាំងនោះ​ចាំបាច់​ត្រូវការ​ពេលវេលា​សម្រាក និង​ត្រូវការ​គ្រឿង​លើកទឹកចិត្ត​បន្ថែមទៀត​។ ហើយ​គ្រឿង​លើកទឹកចិត្ត​ទាំងនោះ​គ្មានអ្វី​ប្រសើរ​ជាង​ភាពយន្ត​នោះឡើយ​។ 

​    ​មិន​ថា​ភាពយន្ត​នោះ​ជា​ភាពយន្ត​បែប​ផ្សងព្រេង បែប​កំប្លែង ឬ ជា​ភាពយន្ត​ឯកសារ​បំផុសគំនិត​យល់ដឹង​នោះឡើយ ឱ្យតែ​វា​អាច​ជំរុញ​ទឹកចិត្ត​បាន​គឺ​ពួក​ថៅកែ​ទាំងនោះ​មើល​ទាំងអស់​។ 

​    ​ជាមួយនឹង​គំនិត​បែបនេះ​ក្នុង​ចិត្ត មានតែ​ភាពយន្ត​កំពូលៗ​ទាំង ១០ ខាងក្រោម​នេះ​ទេ ដែល​អាចជួយ​ជំរុញ​លើកទឹកចិត្ត​ថៅកែ​គ្រប់រូប​ឱ្យ​រឹតតែ​ខំប្រឹងប្រែង​ពុះពារ​គ្រប់​ឧបសគ្គ​៖ 

​    ​១. រឿង The Social Network និយាយ​អំពី Mark Zuckerberg ប្រែក្លាយជា​មហាសេដ្ឋី​បណ្តាញ​សង្គម​ក្នុង​ពិភពលោក​។ 
​    ​២. រឿង Glengarry Glen Ross និ​យា​អំពី​សង្គ្រាម​ជំនួញ​អចលនទ្រព្យ​នៅ​ស៊ីកា​ហ្គោ​។  
​    ​៣. រឿង Pirates of Silicon Valley និយាយ​អំពី​ការឡើង​កូដ​របស់​មហាសេដ្ឋី​បច្ចេកវិជ្ជា​អាមេរិក​ពីររូប​គឺ Bill Gates និង Steve Jobs​។ 
​    ​៤. រឿង Citizen Kane និយាយ​អំពី​ឆាកជីវិត​តួអង្គ​ប្រឌិត​ឈ្មោះ Charles Foster Kane ដែល​ប្រែក្លាយ​ជីវិត​ទៅជា​សេដ្ឋី​សារព័ត៌មាន​។ 
​    ​៥. រឿង The Pursuit of Happyness និយាយ​អំពី​ឆាកជីវិត​ពុះពារ​ដ៏​រំភើប​របស់លោក Chris Gardner ដើម្បី​សម្រេច​ក្តី​សុបិន​។​
​    ​៦. រឿង Moneyball និយាយ​អំពី​ជីវិត​ពិត​របស់លោក Billy Beane គ្រូបង្វឹក​ក្រុម​បាល់ Baseball ដែល​ដឹកនាំ​ក្រុម​ដោយ​គ្មាន​លុយ​ឱ្យ​ទទួលបាន​ជោគជ័យ​។ តួអង្គ​សំខាន់​សម្តែង​ដោយ​លោក Brad Pitt​។ 
​    ​៧. រឿង Rocky និយាយ​អំពី​អ្នក​ប្រដាល់​តស៊ូ Rocky Balboa ដែល​និពន្ធ និង​សម្តែង​ដោយ លោក​រ៉ាំ​បូ​ដោយផ្ទាល់ ដែល​លោក​មានឈ្មោះ​ពិត​ថា Sylvester Stallone​។ 
​    ​៨. រឿង Wall Street និយាយ​អំពី​ពាក្យស្លោក​ក្នុងការ​រកស៊ី​មួយ​ឃ្លា​ដែល​ពោលថា "​លោភលន់​គឺជា​រឿង​ល្អ​"​។ 
​    ​៩. រឿង Jerry Maguire និយាយ​អំពី Jerry Maguire (​សម្តែង​ដោយ Tom Cruise) ដែលមាន​គ្រប់​អ្វីៗ​ទាំង​អស់ទាំង​មិត្តភក្តិ ការងារ​ដ៏​អស្ចារ្យ និង​គូ​ដណ្តឹង​ដ៏​ស្រស់ស្អាត​។ ប៉ុន្តែ​ដោយសារ​គាត់​ខ្វល់​តែ​ពី​រឿង​លុយ ថ្ងៃមួយ​គាត់​បាន​បាត់បង់​អ្វីៗ​ទាំងអស់ ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ផ្សងព្រេង​ឡើងវិញ​ដើម្បី​ទទួលបាន​អ្វីដែល​គាត់​ធ្លាប់មាន​ពីមុន​។ 
​    ​១០. រឿង Office Space ជា​ប្រភេទ​រឿង​កំប្លែង និយាយ​អំពី​ជីវិត​របស់​តួអង្គ Peter Gibbons (​សម្តែង​ដោយ Ron Livingston) ដែល​ស្អប់​ការរស់នៅ​ក្រោម​ការបញ្ជា​លិច​កើត​ពី​ចៅហ្វាយនាយ​ឈ្មោះ Bill Lumbergh (​សម្តែង​ដោយ Gary Cole)៕

​ប្រភព​៖ entrepreneur

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់