adverise with khmeread 1

បំបាត់​រលាក​សន្លាក់​ស្មា​ជាមួយ​វិធី ២ នេះ​

    ​ការឈឺ​សន្លាក់​អាច​បណ្ដាលមកពី​បញ្ហា​ដូចជា ជំងឺ​រលាក​សន្លាក់ឆ្អឹង​, ជំងឺ​រលាក​សន្លាក់​រុំ​ា​រ៉ៃ​, ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​។​ល​។​

​    ​វា​អាច​កើតឡើង​គ្រប់កន្លែង​នៅលើ​ខ្លួន​របស់​យើង ប៉ុន្ដែ​វា​ភាគច្រើន​កើត​នៅលើ​ជង្គង់ ស្មា និង​ត្រគាក​។ ការឈឺចាប់​អាច​ពី​ល្មម​ដល់​ធ្ងន់ធ្ងរ ហើយ​រឹតតែ​ធ្ងន់ធ្ងរ​គឺថា​វា​អាច​បណ្តាលឱ្យ​ហើម​និង​គាំង​ក្នុង​សន្លាក់​ទៀតផង​។​

​    ​ឈឺសន្លាក់​ធ្ងន់ធ្ងរ​ត្រូវ​ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​និង​ទទួល​ការព្យាបាល​។ ហើយ​អ្នក​គួរតែ​ជួប​វេជ្ជបណ្ឌិត ប្រសិនបើ​ការឈឺ​សន្លាក់​របស់​អ្នក​ឡើង​ហើម ក្រហម និង​ទន់​។ ប៉ុន្ដែ​អ្នក​ក៏​អាច​ព្យាបាល​សន្លាក់​ជាមួយនឹង​វិធី​ធម្មជាតិ​បាន​ផងដែរ​។​

​    ​១. ស្អំ​ក្តៅ និង​ទឹកកក​
​    ​ការ​ឆ្លាស់គ្នា​រវាង​ការ​ស្អំ​ទឹក​ត្រជាក់​និង​ទឹក​ក្ដៅ​អាចជួយ​បន្ធូរបន្ថយ​ឈឺសន្លាក់​បាន​។ ការព្យាបាល​ដោយ​កម្ដៅ​ជួយ​បន្ថយ​ការឈឺចាប់ ជំរុញ​លំហូរ​ឈាម និង​សម្រួល​ការឈឺ​សាច់ដុំ​និង​សន្លាក់​។ ចំណែកឯ​ការព្យាបាល​ដោយ​ត្រជាក់​កាត់បន្ថយ​ការ​រលាក​និង​ស្ពឹក​នៅ​តំបន់​ដែល​រង​ផលប៉ះពាល់​។ ដើម្បី​ព្យាបាល​អ្នក​ត្រូវ​៖
​    ​- ដាក់​ស្អំ​ក្រណាត់​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​លើ​តំបន់​ឈឺសន្លាក់ ៣ នាទី​។​
​    ​- ដក​វា​ចេញ បន្ទាប់មក​យក​ក្រណាត់​ជ្រលក់​ទឹក​ត្រជាក់​ដាក់​តំបន់​ដដែល​នោះ​មួយ​នាទី​។​
​    ​- ធ្វើបែបនេះ​ជាច្រើន​ដង ឱ្យ​គ្រប់ ១៥ ទៅ ២០ នាទី​រៀងរាល់ថ្ងៃ​។​

​    ​ចំណាំ​៖ ហាម​ដាក់​ក្តៅ​ឬ​ត្រជាក់​ពេក​ខ្លាំងពេក ព្រោះ​អាច​ឡើង​ក្រហម ក្ដៅ​និង​រលាក​រឹតតែ​ខ្លាំង​។ 

​    ​២. រមៀត​
​    ​រមៀត​ល្អ​បំផុត​សម្រាប់​ជំងឺ​ឈឺសន្លាក់​។ វា​មាន​ផ្ទុក​ធាតុ​ផ្សំ​សកម្ម​មួយ​ហៅថា Curcumin ជាមួយនឹង​ការបង្ការ​ការ​រលាក​និង​ធាតុ​ប្រឆាំង​អ៊ុក​ស៊ីត​កម្ម​។​

​    ​លាយ​ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ​បន្តិច​ក្នុង​កែវ​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​។ ពិ​សាវា​រាល់ថ្ងៃ ឬ​ពីរ​បី​ថ្ងៃ​ម្ដង​។​

​    ​ចំណាំ​៖ អ្នក​ដែល​កំពុង​ប្រើ​ថ្នាំ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​សិន ព្រោះ​រមៀត​អាចធ្វើឱ្យ​ឈាមរាវ និង​ធ្វើឱ្យ​ផ្លោក​នោម​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​៕

adverise with khmeread
ប្រភព៖ healthierwayoflife

អ្នកនឹងចូលចិត្ត

មតិយោបល់