adverise with khmeread 1fde3a05 4c4b 4bda b583 949274efb3ea

ឃាត់​មន្ត្រី​យោធា​ម្នាក់​ប្រើ​កាំភ្លើង​គំរាម​បាញ់​ប្រជាពលរដ្ឋ​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ជា​មន្ត្រី​យោធា​ម្នាក់​គំរាម​គំហែង​ប្រជាពលរដ្ឋ​ដោយ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅវេលា​ម៉ោ​ង​១៦ ​និង​៣០​នាទី​ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ២០១៦ ​ចំណុច ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ក្រោយពី​មានការ​រាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ស្តីពី​ករណី​ខាងលើ​រួចមក​ទើប​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​បាន​ជនសង្ស័យ​ឈ្មោះ អ៊ុយ ចន្ថា ភេទ ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ មន្ត្រី​យោធា ឋានៈ​ព្រិន្ទបាលឯក អង្គភាព​វរៈ​ស៊ើ​ប​ការណ៍​យោធភូមិភាគ​ពិសេស មាន​ទីលំនៅ ផ្ទះ​លេខ​៣៣៩ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ​ដកហូត​វត្ថុតាង​បាន​អាវុធខ្លី​ម៉ា​ក K59 លេខ​0199 បង់០១​គ្រាប់ ​ចំនួន​០៣​គ្រាប់​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​លើ​ករណី​កែ្ល​ង​បន្លំ​ឯកសណ្ឋាន​ពាក់អាវ​យឺត​មាន​ឡូ​ហ្គូ​រ អ​.​ហ​និង​ជេរប្រមាទ​ប្រជាពលរដ្ឋ​ខណៈពេល​ផឹកស្រា​ស្រវឹង​ម្តង​រួចមកហើយ​។​

    ប​ច្ចុ​ប្ប​ន្ន ​ជនសង្ស័យ​ខាងលើ​រួម​នឹង​វត្ថុតាង​បញ្ជូនទៅ​កាន់កា​រិ​ល័យ​ស្រោ​វ​ជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់