adverise with khmeread 1

ញាក់សាច់​! អង់គ្លេស​ព្រលែង​ពីងពាង​យក្ស​ប៉ុន​សត្វ​កណ្តុរ​រាប់រយ​ក្បាល​ចូល​ព្រៃ​

    ​កំពូល​ពីងពាង​យក្ស​ដែលមាន​ទំហំ​ប៉ុន​កណ្តុរប្រែង​ប្រហែល ៤០០ ក្បាល​ត្រូវបាន​ដោះលែង​ដោយ​អ្នករក្សា​សួនសត្វ​នៅក្នុង​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​ពីងពាង​ជើង ៨ នេះ​មានខ្លួន​ពណ៌​ត្នោត​ឬក៏​ខ្មៅ​ជាមួយ​ឆ្នូត​លាយ​ពណ៌​ស និង​មាន​ប្រវែង​ខ្លួន ៧ សង់ទីម៉ែត្រ​។​

​    ​ពួកវា​រស់នៅ​តំបន់​ទំនាប បឹង​និង​ដី​មាន​សំណើម​ផ្សេងទៀត​នៅ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស​និង​វែ​ល ហើយ​ពីងពាង​នេះ​មាន​សមត្ថភាព​ទំ​ពីលើ​ផ្ទៃ​ទឹកបាន​និង​ផ្លាស់​ទីតាំង​ដោយសារ​ជើងមាន​រោម​របស់​វា​។​

​    ​ពួកវា​ចូលចិត្ត​ស៊ី​ពីងពាង​តូចៗ កន្ទុំរុយ​និង​សត្វ​ស្លាប​ល្អិតៗ​ហោះ​លើទឹក​។ ទោះយ៉ាងណា វា​មិនអាច​ចាប់​សត្វ​រាង​ធំ​ជាង​នេះ​បានទេ ដូចជា​ត្រី​និង​កូន​ក្អុក​ជាដើម​។​

​    ​អ្នកជំនាញ​និយាយថា ពីងពាង​នេះ​ជា​ប្រភេទ​ពីងពាង​ដែល​យកចិត្តទុកដាក់​ចំពោះ​កូន​វា​ខ្លាំងណាស់​។​

​    ​ឥឡូវ អ្នកថែរក្សា​សួនសត្វ Chessington World of Adventures បាន​ដោះលែង​ពួកវា​ទៅក្នុង​ជម្រក​ធម្មជាតិ​វិញ​។​

​    ​ចំនួន​ពីងពាង​យក្ស​នេះ​មាន​ទ្វេដង​បន្ទាប់ពី​ការអភិរក្ស​ដោយ​សួនសត្វ​ហើយ​អ្នកថែរក្សា​មិន​ហត់​នឹង​ចិញ្ចឹម​ពួកវា​ទៀត​ទេ​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់