adverise with khmeread Microsoft edge battery saver

Microsoft លាតត្រដាង​មូលហេតុ​ដែល Chrome និង Firefox មិនល្អ​សម្រាប់​ថ្ម​កុំព្យូទ័រ​

    ​ក្រុមហ៊ុន Microsoft បានចេញ​វីដេអូ​ថ្មី​មួយ​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី Edge Web Browser របស់ខ្លួន​។ វីដេអូ​នេះ​បាន​ប្រៀបធៀប​កម្មវិធី Edge ជាមួយនឹង​កម្មវិធី​រុករក​ផ្សេងទៀត​ដូចជា Chrome, Firefox និង Opera​។ ការធ្វើ​តេស្ដ​គ្រប់គ្រង​ថ្ម​បាន​បង្ហាញថា​កម្មវិធី Edge ផ្ដល់ឱ្យ​អ្នក​នូវ​ការប្រើប្រាស់​ថាមពល​ថ្ម​បានយូរ​ពី ៣៦ ទៅ ៥៣ ភាគរយ​បន្ថែម​។​

​    ​យោងទៅលើ​វីដេអូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Microsoft អ្នក​អាច​ប្រើ​ថ្ម​កុំព្យូទ័រ​បានយូរ ខណៈពេល​ប្រើ​កម្មវិធី Edge Web Browser​។​

​    ​ក្នុង​វីដេអូ អ្នក​សម្លាប់ RAM គឺ​កម្មវិធី Google Chrome អាច​ប្រើ​បានត្រឹមតែ ៤ ម៉ោង​និង ១៩ នាទី​ប៉ុណ្ណោះ ខណៈដែល​កម្មវិធី Edge អាច​ប្រើ​បាន​រយៈពេល​រហូត​ទៅដល់ ៧ ម៉ោង និង ២២ នាទី​ឯណោះ​៕

ប្រភព៖ Fossbytes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់