adverise with khmeread B2d00524 a452 4fe0 9daf bccaa2484983

ឃាត់ខ្លួន​បុរស​២​នាក់ រក្សាទុក​ថ្នាំញៀន​១​កញ្ចប់​តូច​

    ភ្នំពេញ ៖ បុរស​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ក្រោយពី​ពួកគេ​បាន​បោះ​ថ្នាំញៀន​១​កញ្ចប់​ចោល​ទៅលើ​ដី ខណៈពេល​សមត្ថកិច្ច​ធ្វើការ​ប្រដេញ​ឆែកឆេរ​កាលពី​វេលា​ម៉ោង២១ ​និង៣០​នាទី​យប់​ថ្ងៃទី២១ ​ខែមិថុនា ​ឆ្នាំ២០១៦ ត្រង់ចំណុច ក្នុង​បូរី​ហ្គ្រេ​ន​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ សំ ប្រុស អាយុ២៤​ឆ្នាំ មុខរបរ​អ្នក​លើក​អីវ៉ាន់ ស្នាក់នៅ​ឃ្លាំងទំនិញ​ស្ថិត ភូមិ​កៀន​ឃ្លាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​អូរ​ឃ្លង ឃុំ​ត្រពាំង​ច្រេះ ស្រុក​កូន​មុំ ខេត្ត​រត​នៈ​គិរី ម្នាក់ទៀត​ឈ្មោះ កែវ លី អាយុ៣៣ឆ្នាំ​មុខរបរ កម្មករ​លើក​អីវ៉ាន់ ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត​ភូម​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​ម៉ាក​ស្មាស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប 1A 1518។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ​កម្លាំង​ខាងលើ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​របស់ខ្លួន​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ពីរ​នាក់​ខាងលើ​មាន​សភាព​គួរឱ្យ​សង្ស័យ​ទើប​កំលាំង​ខាងលើ​ បានធ្វើការ​ប្រដេញ​បម្រុង​កាក់​សួរ​។​

    តែ​ពេលនោះ​បុរស​ម្នាក់​ដែល​ជិះ​ពីក្រោយ​ទម្លាក់​ថ្នាំញៀន​ចេញពី​ហោ​ប៉ាវ ទៅ​លើដី​បំណង​បំបាត់ភស្ដុតាង​តែ​ត្រូវបាន​សមត្ថកិច្ច​មើលឃើញ​ទាន់​ហើយ ក៏បាន​ប្រដេញ​ឃាត់ខ្លួន​យកមក​សួរនាំ​នៅ​ប៉ុស្ដិ៍​ឃ្មួញ។​

    ក្រោយពី​ធ្វើការ​សាកសួរ​រួចមក​បុរស ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​រួចមក​រូបគេ​បាន​សារភាពថា​រូប​ពួកគេ​បាន​ទិញ​ថ្នាំញៀន​ខាងលើ​មកពី​ម្ដុំ​ស្វាយប៉ាក​តំលៃ៦០០០០៛​បំណង​យកទៅ​ជក់​នៅ​កន្លែង​ស្នាក់នៅ​របស់គេ លុះ​មកដល់​ចំនុច​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មកកាន់​ប៉ុស្ដិ៍​តែម្តង។​

    ក្រោយពេល​កើតហេតុ​អ្នក​ទាំងពីរ​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​នៅ​ប៉ុស្ដិ៍​ឃ្មួញ​ហើយ​បញ្ជូន​អ្នក​ទាំងពីរ​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់