adverise with khmeread Mango sago640

កុំ​មើលស្រាល​រូបមន្ត​ស្វាយ​គុជ​នេះ​ឱ្យសោះ ប្រយ័ត្ន​ញ៉ាម​!

    ​ប្រើតែ​ស្វាយ​ទុំ​ដើម្បី​ធ្វើ​បង្អែម​រសជាតិ​របស់​ហ្វី​លី​ភី​ន​ដ៏​ឆ្ងាញ់​ពិសារ​នេះ​។ ប្រសិនបើ​អ្នកជា​អ្នក​ដែល​ចូលចិត្ត​ញាំ​បង្អែម ឬក៏​ជា​អ្នកលក់​បង្អែម តោះ​មក​មើលរូប​មន្ត​បង្អែម​ស្វាយ​គុជ​នេះ​ល៎​មើល​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ស្វាយ​ទុំ ៤ ចំណិត​
​    ​- ទឹក​ស្វាយ​ទុំ ១ កែវ​
​    ​- ខ្ទិះដូង ១/៤ នៃ​កែវ​
​    ​- ស្ករ ៣ ស្លាបព្រា​បាយ​
​    ​- គុជ ១ កែវ (​យក​គុជ​ចម្អិន​រួច​)
​    ​- ទឹកដោះគោ​ខាប់ ១/៤ នៃ​កែវ​

​    ​* របៀប​ធ្វើ​៖
​    ​- កាត់​ស្វាយ​ទុំ​ជា​កង់ៗ​ទៅក្នុង​ប្រអប់​មួយ​។ ស្វាយ​ពាក់កណ្ដាល​ទុកដាក់​វា​ក្នុង​ចាន​មួយ​ដោយឡែក​។​
​    ​- ស្វាយ​ទុំ​ដែល​នៅសល់​មួយ​ចំហៀង​ទៀត​យកទៅ​ធ្វើជា​ទឹក​ស្វាយ​ទុំ រួច​ក្រឡុក​វា​ជាមួយ​ខ្ទិះដូង ស្ករ និង​ទឹកដោះគោ​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់​មកចាក់​ចូលក្នុង​ចាន​មួយ​។​
​    ​- ដាក់​ស្វាយ​ទុំ​នៅសល់​ពាក់កណ្ដាល​ទៀត និង​គុជ​ចូលទៅ​ទឹក​ដែល​បាន​ក្រឡុក​។ ហើយ​ទុក​វា​ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់​រហូតដល់​អ្នក​ត្រៀម​រួចរាល់​ដើម្បី​ពិសា ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ yummy

អ្នកនឹងចូលចិត្ត

មតិយោបល់