adverise with khmeread Bcb514e2 0635 4424 9b61 99bbc01d54d5

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន ដកហូត​បាន​១១​កញ្ចប់​តូច​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន ត្រូវ​កម្លាំង​ល្បាត​អន្តរាគមន៍​ក្រុង​ចុះជួយ​ល្បាត​ទឹកដី​ខណ្ឌទួលគោក ឃាត់ខ្លួន​បានរួម​និង​ថ្នាំញៀន​១១​កញ្ចប់​តូច​កាលពី​វេលា​ម៉ោង១១ ​និង​១០​នាទី​យប់​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ នៅ​ចំណុច​​ផ្លូវ​រថភ្លើង ​ភូមិ​រោងចក្រ​ឆ្នាំង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។​
    ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឡី កុសល អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះជួល​ម្ដុំ​រោងចក្រ​ឆ្នាំង។​

    តាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ កម្លាំង​កំពុង​ជិះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ឈរ​ចែកចាយ​ថ្នាំញៀន។ ខណៈ​ឃើញ​សមត្ថកិច្ច​ដូច្នេះ​ជនសង្ស័យ​បាន​រត់គេចខ្លួន តែ​ត្រូវ​កម្លាំង​អន្តរាគមន៍​ដេញចាប់បាន ក៏​ធ្វើការ​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១១ កញ្ចប់​តូច​លាក់ទុក​ក្នុង​កញ្ចប់​បារី។​

    ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​រួម ​និង​វត្ថុតាង ត្រូវបាន​ប​ញ្ជូន​មក​អធិការ​ប៉ូលិស​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់