adverise with khmeread Index

ឃាត់មនុស្ស២នាក់ជួញដូរនិងរក្សាថ្នាំញៀន

     ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ពីបទ​ជួញដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ កាលពី​ថ្ងៃទី ២៧​ខែ ធ្នូ  ឆ្នាំ ២០១៥ វេលា​ម៉ោង ១​និង ៣០ នាទីរសៀល​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
     ប៉ូលិស​និយាយថា ជនសង្ស័យ ២ នាក់​ដែល​ចាប់​ឃាត់ខ្លួន​១-​ឈ្មោះ ចាន់ រ៉ានុ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរប​កសិករ​ទីលំនៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួលខេត្តកណ្ដាល រក្សាទុក​ដើម្បី​ប្រើប្រាស់​និង​២-​ឈ្មោះ ប៉ុល​​បូ​រិន្ទ​ហៅ​ហ៊ីង​ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ទីលំនៅ​ភូមិ​​ព្រៃ​មាន ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។​
   វត្ថុតាង​ចាប់យក​÷ ១-​ម្សៅ​ព​ណ័សរ​ធ្លា​សង្ស័យថា​សារធាតុ​ញៀន​មួយកញ្ចប់​តូច​២-​ទូរ​សព្ទ​ដៃ ០៧​គ្រឿង​ក្នុងនោះ​ម៉ាក​សាម​សុង​១​គ្រឿ​ង​ម៉ាក​ណូគា​២​គ្រឿង​,​ម៉ាក​អា​យខ​ល​១​គ្រឿង​,​ម៉ាក​ហ្សែ​ត​ធី​១​គ្រឿង​,​ម៉ា​កអិល​ជី​១​គ្រឿង​ម៉ាក​អា​និក​ល​០១​គ្រឿង​,៣-​មី​ម៉​រី​ចំនួន​៣១គ្រឿង​,៤ -​ស៊ីម​ទូរ​សព្ទ័​ចំនួន​៦​ក្នុង​ស្មា​ត​០៣​មិ​ត​ហ្វូ​ន​០២​សែ​ល​ខាត​មួយ​,៥-​កាត​ការី​ផូ​តូ​១​និង​៦-​ឧបករណ៍ប្រើប្រាស់ ១​ចំនួន​។​
    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពើក​និង​កម្លាំង​ជំនាញ់​ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ប្រទះឃើញ​មុខសញ្ញា​ឈ្មោះ​ចាន់​រ៉ា​នុ​មានការ​សង្ស័យហើយ​ត្រួតពិនិត្យ​រកឃើញ​ម្សៅ​សរ​ថ្លា​ស​ង្យ័​យ​ថា​សារធាតុ​ញៀន​១​កញ្ចប​តូច​។​
    ជនសង្ស័យ​ឆ្លើយថា​ថ្នាំញៀន​នេះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ប៉ុល បូ​រិន្ទ​ហៅ​ហ៊ីង​លុះដល់​ម៉ោង​១៣​និង​៤០​នាទី​កម្លាំង​ជំនាញ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ឈ្មោះ​ប៉ុ​ល​បូ​រិន្ទ​ហៅ​ហ៊ីង​រកឃើញ​ទូរ​សព្ទ័ដៃ​ចំនួន​០៧​គ្រឿង​និង​ឆែកឆេរ​ផ្ទះ​ប៉ុល មករា​ហៅ​រ៉ា​រក​ពុំ​ឃើញ​អ្វី​ឡើយ​។​មកដល់​ម៉ោង​១៤​និង​៥០​នាទី​កម្លាំង​ជំនាញ​បាន​រកឃើញ​ឈ្មោះ​ប៉ុល បូ​រិន្ទ​ហៅ​ហ៊ីង​នេះ​ពួន​នៅផ្ទះ​ឈ្មោះ​រ៉េតជា​ត្រូវជា​បង​ថៃ្ល​។​
    បញ្ជាក់ ឈ្មោះ​ប៉ុល បូ​រិន្ទ​ហៅ​ហ៊ីង​ធ្លាប់មាន​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​១៣០ របស់លោក​ទេព​មុនិន្ទ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល​៕​

adverise with khmeread

មតិយោបល់