adverise with khmeread 1

De Gea និង Ramos ជួយ​អេ​ស្ប៉ា​ញ​ប៉ះ​ក្រុម​ខ្លាំង​អ៊ីតាលី​បន្ទាប់ពី​ចាញ់​ក្រូ​អាស៊ី ២-១

​    ​ជម្រើសជាតិ​ក្រូ​អាស៊ី​បាន​ឆក់​ឱកាស​យក​ចំណាត់​លេខ​មួយ​ក្នុង​ពូ​ល D ខណៈ​កីឡាករ Ivan Perisic ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ចុង​ម៉ោង​ក្នុង​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំង​អេ​ស្ប៉ា​ញ​។​

​    ​ក្រុម​ដែល​បង្ហាញ​ការផ្លាស់ប្តូរ​យ៉ាងច្រើនរ​ប​ស់លោក Ante Cacic បាន​វាយបក​យកឈ្នះ ២-១ ទៅលើ​ក្រុម​របស់លោក Vicente Del Bosque ដើម្បី​ឈានទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។​

​    ​គោលដៅ​របស់ Arsenal, Chelsea និង Manchester United កីឡាករ Alvaro Morata បាន​ជួយ​អេ​ស្ប៉ា​ញ​នាំមុខ ១-០ បន្ទាប់បី​ការ​វាយ​កាត់​ដ៏​ល្អ​ពី Cesc Fabregas​។​

​    ​ប៉ុន្តែ​អតីត​ខ្សែប្រយុទ្ធ​របស់ Blackburn កីឡាករ Nikola Kalinic បាន​ស៊ុត​តាម​ស្មើដោយ​វាយ​កែង​ពីក្រោយ​បន្ទាប់ពី​កា​រប​ញ្ចូ​ន​ពី​ស្លាប​ដោយ​កីឡាករ Perisic​។​

​    ​Sergio Ramos មានឱកាស​ជួយ​អេ​ស្ប៉ា​ញ​នាំមុខ​នៅក្នុង​តង់​ទី​ពីរ ប៉ុន្តែ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​របស់គាត់​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី Danijel Subasic​។​

​    ​នៅ​ចុង​ម៉ោង ក្រូ​អាស៊ី​បាន​វាយបក​លឿនៗ​បន្ទាប់ពី​អេ​ស្ប៉ា​ញ​ភ្លាត់​បាល់ ហើយ​កីឡាករ Perisic ក៏បាន​ស៊ុត​មួយ​ជើង​ងាយៗ​និង​បាន​ជួយ​ជម្រើសជាតិ​ខ្លួន​យកឈ្នះ​ជើងឯក​យូរ៉ូ​ពីរ​សម័យកាល​ជាប់​គ្នា​។​

​    ​អេ​ស្ប៉ា​ញ​នឹង​ប៉ះ​ក្រុម​ខ្លាំង​របស់លោក Antonio Conte នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ដែល​វា​នឹង​ក្លាយជា​ការប្រកួត​ប្រចាំ​យុទ្ធនាការ​នេះ​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់