adverise with khmeread 1

Pirlo ហាក់ដូច​អត់​ខ្វល់​ពី​ការសម្រេចចិត្ត​របស់​គ្រូ​អ៊ីតាលី​មកលើ​រូបគាត់ ខណៈ​លំហែកាយ​យ៉ាង​ព្រងើយ​ជាមួយ​គ្រួសារ​ក្រោយ​សម្រេច​គ្រាប់​ដំបូង​ឱ្យ New York City

​    ​Andrea Pirlo បាន​រីករាយ​ជាមួយនឹង​ការ​លំហែកាយ​ដ៏​ស័ក្តិសម​មួយ​បន្ទាប់ពី​រកបាន​គ្រាប់​បាល់​លី​ក​អាមេរិក MLS ដំបូង​របស់គាត់​សម្រាប់​ក្រុម New York City FC កាលពី​ចុង​សប្តាហ៍​មុន ដោយបាន​ចាកចេញ​ទៅកាន់​ទីក្រុង​ម៉ៃ​អា​មី​សម្រាប់​ការ​លំហែកាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​មួយ​។​

​    ​ខ្សែបម្រើ​ជើងចាស់​វ័យ ៣៧​ឆ្នាំ​រូបនេះ បាន​ស៊ុត​បំប៉ោង​សំណាញ់​គ្រាប់​បាល់​កាត់សេចក្តី​នៅក្នុង​លទ្ធផល ៣-២ ទៅលើ​ក្រុម Philadelphia Union ។​

​    ​Pirlo ដែល​បាន​ចាក​ចេញពី​សេះបង្កង់ Juventus ដើម្បី​បន្ត​អាជីព​ដ៏​ចំណាស់​របស់ខ្លួន​នៅក្នុង​លី​ក​សហរដ្ឋអាមេរិក​កាលពី​រដូវក្តៅ​មុន មិនអាច​រក​គ្រាប់​បានឡើយ​នៅក្នុង​ការបង្ហាញ​ខ្លួន​ចំនួន ២៦​លើក​របស់គាត់ ប៉ុន្តែ​គាត់​បាន​ស្តា​មុខមាត់​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​រកបាន​គ្រាប់​បាល់​ជ័យជម្នះ​ជូន​ដល់​ក្រុម​ដោយ​ការ​ស៊ុត Free-kick ដ៏​អស្ចារ្យ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​តារា​ឆ្នើម​របស់​ពិភពលោក​រូបនេះ បាន​បរាជ័យ​នៅក្នុង​ឈុត​ជ​ម្រើ​ជាតិ​អ៊ីតាលី​របស់ Antonio Conte សម្រាប់​ព្រឹត្តិការណ៍​ពានរង្វាន់​ទ្វីប​អ៊ឺរ៉ុប Euro 2016 ប៉ុន្តែ​គាត់​ហាក់ដូចជា​មិន​ខ្វល់ខ្វាយ​នោះឡើយ ខណៈដែល​គាត់​បាន​សម្រាក​លំហែកាយ​នៅក្រោម​ពន្លឺព្រះអាទិត្យ​ក្នុង​រដ្ឋ​ផ្លរីដា​ជាមួយនឹង​ភរិយា​របស់ខ្លួន Valentina Baldini រួម​នឹង​កូនៗ​ពីរ​នាក់​ទៀត​របស់គាត់ Niccolo និង Angela ។

​     ខណៈដែល​កាលពីពេល​ថ្មីៗ​នេះ អតីត​ខ្សែបម្រើ​ដ៏​សំខាន់​របស់​ក្រុម​យក្ស​អ៊ីតាលី AC Milan រូបនេះ ក៏បាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ទៅលើ​ការពិចារណា​ទទួលយក​តួនាទី​គ្រូបង្វឹក​នៅឯ​ក្លឹប Bayern Munich ផងដែរ​៕

adverise with khmeread

មតិយោបល់