adverise with khmeread 1

Gareth Bale នឹង​ទទួល​កុងត្រា​មួយជីវិត​នៅ Real Madrid

​    ​ខ្សែប្រយុទ្ធ​រត់លឿន Gareth Bale នឹង​ត្រឡប់​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​បន្ទាប់ពី​យុទ្ធនាការ​យូរ៉ូ​ដើម្បី​ទទួល​កុងត្រា​មួយជីវិត​នៅ​ក្លឹប Real Madrid​។​

​    ​ដំណឹង​នេះ​នឹងធ្វើ​ឱ្យ​ក្រុម​ដែល​ចាប់អារម្មណ៍​រូបគេ​នៅ Premier League ចំហ​មាត់​ប៉ុន្តែ​ព័ត៌មាន​នេះ​បង្ហាញ​ពី​ការ​វិវឌ្ឍន៍​ខ្លួន​របស់ Bale ទៅជា​កីឡាករ​កំពូល​ម្នាក់​ក្នុង​ពិភពលោក​។​

​    ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​អាច​រំពឹង​ទទួលបាន​កិច្ចព្រមព្រៀង​ហួស​អាយុ ៣០ ឆ្នាំ​។ ទោះយ៉ាងណា មិនទាន់មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោងតាម Daily Mail បានឱ្យដឹងថា កុងត្រា​ថ្មី​របស់គាត់​នឹងមាន​រយៈពេល​យូរ​ជាង​ប្រាំពីរ​ឆ្នាំ​ហើយ​អធិរាជ​សនឹង​ធ្វើឱ្យ​រូបគេ​ក្លាយជា​កីឡាករ​រក​ចំណូល​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។​

​    ​* អាជីព​របស់ Bale នៅ​ក្រុម​ជម្រើសជាតិ​វែ​ល​
​    ​- បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ថ្ងៃទី ២៧ ខែឧសភា នៅក្នុង​ជ័យជម្នះ ២-១ ទៅលើ​ប្រទេស​ទ្រី​នី​ដា​ដ​និង​តូ​បា​ហ្គោ​
​    ​- បង្ហាញខ្លួន​ចំនួន ៥៥ លើក​
​    ​- ចាប់ផ្តើម​ជម្រើស​ដំបូង​ចំនួន ៥៣ លើក​
​    ​- ស៊ុត​បាន ២២ គ្រាប់​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់