adverise with khmeread 1

គេច​ពី​ការរិះគន់​លើ Instagram សំណាងអាក្រក់​នៅតែមាន​សម្រាប់ Sulli ក្រោយ​បង្ហោះ​រូបថត​ដ៏​សិច​ស៊ី​ទៅលើ Weibo

​    ​ចាប់តាំងពី​ការចាកចេញ​របស់​នាង​ពី​ក្រុម​ចម្រៀង​នារី​ដ៏​ពេញនិយម f(x) Sulli បានក្លាយ​ទៅជា​តារា​ដែល​ស្ថិតនៅក្នុង​ភាព​អាប់ឱន​កិ​ត្ត​យស​ដ៏​អាក្រក់ ចំពោះ​ការដែល​នាង​បាន​ប្រព្រឹត្ត​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។​

​    ​ហើយ​ខណៈដែល​នាង​បានគេច​វេស​និង​ចាក​ចេញពី​បណ្តាញ​សង្គម Instagram ដោយសារតែ​យោបល់​អវិជ្ជមាន​ទាំងអស់​ដែល​នាង​ទទួលបាន​ពី​ក្រុម​អ្នក​រិះគន់​របស់​នាង បច្ចុប្បន្ន​នាង​បាន​ក្លាយទៅជា​អ្នកប្រើប្រាស់​ដ៏​សកម្ម​នៅលើ​បណ្តាញ​សង្គម​ចិន Weibo ជា​កន្លែង​ដែល​នាង​បន្ត​ផ្តល់​ទិន្នន័យ​ថ្មី​ទៅដល់​ប្រិយមិត្ត​របស់​នាង​ជាមួយ​រូបថត​ដ៏​ស្រស់ស្អាត​។

​    ​ប៉ុន្តែ​ខណៈដែល Sulli ទទួលបាន​ការចាប់អារម្មណ៍​អវិជ្ជមាន​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​ក្នុងពេល​កន្លងមក​សម្រាប់​រូបភាព​ដ៏​ស្រើបស្រាល​របស់​នាង​នាពេល​កន្លងមក បណ្តា​ប្រិយមិត្ត​បាន​អះអាងថា​ឈុត​ប៊ី​គី​នី​ថ្មី​បំផុត​របស់​នាង​មួយ​នេះ​គឺ​ពិតជា​ហ៊ាន​ប្រថុយ​ពេក​ហើយ​។​

​    ​ដោយបាន​បញ្ចេញ​សាច់​សខ្ចី​យ៉ាង​អធិក​អាធ​ម​តាមរយៈ​ឈុត​ប៊ី​គី​នី​ពណ៌​លឿង​របស់​នាង បណ្តា​ប្រិយមិត្ត​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​ក្នុងការ​សម្លឹង​ឃើញ​ស្បែក​ដ៏​ស្រស់ស្អាត​ដែល​បានបង្ហាញ​នៅមុខ​កាមេរ៉ា​។​

​    ​ស្របពេល​ដូចគ្នានេះ ទស្សនា​វ​ដ្តី Ceci Magazine ក៏បាន​បង្ហាញ​នូវ​រូបថត​នៃ​លក្ខណៈសម្បត្តិ​មួយចំនួន​របស់ Sulli កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។​

​    ​មើលទៅ​រូបភាព​ទាំងនោះ​មិនអាច​ផ្គាប់ចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​បាន​នោះទេ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់