adverise with khmeread Chanelle hayes1

ខ្ញុំ​អត់​ខ្វល់​! Chanelle Hayes មិន​ខ្ចី​ស្តាប់​ពេទ្យ ទោះបីជា​មានការ​ព្រមាន​អំពី​ការឡើង​ទម្ងន់​ដ៏​អាក្រក់​របស់​នាង​ក៏ដោយ​

​    ​ថ្មីៗ​នេះ​នាង​បាន​ឡើង​ទម្ងន់​យ៉ាងគំហុក​។ ទោះយ៉ាងណា Chanelle Hayes បានបង្ហាញ​ពី​ភាព​ចចេស​រឹងរូស​ថា​នាង​ពិតជា​រីករាយ ប្រសិនបើ​ទម្ងន់​របស់​នាង​កើន​ដល់​ទំហំ​ខ្នាត​យក្ស ២០ ទោះបីជា​ក្រុម​វេជ្ជបណ្ឌិត​បានធ្វើការ​ព្រមាន​ទៅលើ​រូបនាង​ចំពោះ​ផល​បះ​ពាល់​នៃ​បម្រែបម្រួល​ដ៏​យូរអង្វែង​ដែល​បាន​បង្ក​គ្រោះថ្នាក់​ទៅលើ​រាងកាយ​របស់​នាង​ក៏ដោយ​។​

​    ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​ទស្សនា​វ​ដ្តី Now អតីត​តារា​ស្រី​ប្រចាំ​កម្មវិធី Big Brother វ័យ ២៨​ឆ្នាំ​រូបនេះ​បាន​ទទូចថា នាង​នឹងមាន​ភាព​រីករាយ​ជាមួយនឹង​ទំហំ​ណាមួយ បន្ទាប់ពី​មានការ​ប្រែប្រួល​ទម្ងន់​ពី​ចន្លោះ​ជាង ៤៤​គីឡូ​ឡើងដល់​ទៅ ៨៩​គីឡូ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់