adverise with khmeread 31948b2a00000578 0 image a 87 1466506816203

អ្នកជំនាញ​ព្រមាន​ថា​ភ្នំភ្លើង​នៅ​អ៊ី​ស្លង់​អាច​បង្ក​មហន្តរាយ​ធំ​គ្រប់ពេលវេលា​

    ​អ្នកជំនាញ​រូបសាស្ត្រ​ផែនដី​បាន​ព្រមាន​ថា ភ្នំភ្លើង​មួយ​ក្នុងប្រទេស​អ៊ី​ស្លង់​អាច​នាំមក​នូវ​គ្រោះមហន្តរាយ​ធំ​ជាមួយនឹង​ការផ្ទុះ​អាច​កើតឡើង​គ្រប់ពេល​។​

​    ​មាន​ទីតាំង​ស្ថិតក្នុង​ភាគខាងត្បូង​នៃ​ប្រទេស​នេះ ភ្នំភ្លើង Hekla បាន​ផ្ទុះ​ចុងក្រោយ​ក្នុង​ឆ្នាំ ២០០០ និង​អ្នកវិទ្យាសាស្ត្រ​និយាយថា​ការផ្ទុះ​របស់​វា​អាច​នឹង​កើតឡើង​ម្ដងទៀត ហើយ​សក្ដានុពល​របស់​វា​អាច​បណ្ដាលឱ្យ​ការផ្ទុះ​ប៉ះពាល់​ទៅដល់​ការហោះហើរ​ឆ្លងកាត់​ទ្វីបអឺរ៉ុប​ទាំងមូល​។​

​    ​រូបសាស្ត្រ​ផែនដី​អាជីព លោក Páll Einarsson មកពី​សាកលវិទ្យាល័យ University of Iceland បាន​ព្រមាន​មនុស្ស​មិនឱ្យ​ធ្វើដំណើរ​ទៅ​ភ្នំភ្លើង ដែលជា​កន្លែង​ដែលមាន​ប្រជាប្រិយភាព​របស់​អ្នកទេសចរ​មួយ​នេះ​ទេ​។​

​    ​យោងតាម​អ្នកជំនាញ ពួកគេ​ស្ទង់​ពី​ក្នុង​ភ្នំភ្លើង​គឺមាន​កម្រិត​ខ្ពស់ជាង​សព្វមួយដង មុនពេល​ការផ្ទុះ​ចំនួន​ពីរដង​ចុងក្រោយ​របស់ខ្លួន​វា មានន័យថា​វា​អាច​ផ្ទុះ​គ្រប់ពេលវេលា​បន្ទាប់ពី​ស្ងាត់​អស់​រយៈពេល ១៦ ឆ្នាំ​។​

​    ​គាត់​បាន​ប្រាប់​ទៅ​វេ​ប​សាយ Visit.is ថា "​ភ្នំភ្លើង Hekla គឺជា​ភ្នំភ្លើង​គ្រោះថ្នាក់​មួយ​។ យើង​អាច​នឹង​ស្ថិតនៅ​គ្រោះមហន្តរាយ​មួយ នៅពេល​ការផ្ទុះ​បន្ទាប់​ចាប់ផ្ដើម ប្រសិនបើ​យើង​មិន​យកចិត្តទុកដាក់​"៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់