ស្ថាបនិក Facebook លោក Mark Zuckerberg បង្ហាញពីការព្រួយបារម្ភអំពីគេតាមដានខ្លួន។
រូបភាពមួយដែលគាត់បានចែករំលែកដើម្បីអបអរអ្នកប្រើប្រាស់សកម្ម ៥០០ លាននាក់នៅលើ Instagram បង្ហាញពីកាមេរ៉ានិងរន្ធស្រូបសំឡេងនៅលើកុំព្យូទ័រ Macbook បិតទៅនឹងបំណែកស្កុត។
ក្នុងរូបភាពផុសកាលពីថ្ងៃអង្គារ លោក Zuckerberg ត្រូវបានគេប្រទះឃើញញញឹមនិងពាក់អាវយឺតប្រផេះនិងខោប៊ូយខៀវងងឹងផងដែរ។
បន្ទាប់ពីការផុសរូបភាពនេះ អ្នកលេងអ៊ីនធឺណេតមួយចំនួនបានប្រទះឃើញចំណុចត្រង់កាមេរ៉ានិងបំពងស្រូបសំឡេងនៅលើកុំព្យូទ័រ Macbook បិតទៅនឹងស្កុតនៅលើតុរបស់គាត់។
វាគឺជាពាក្យចចាមអារ៉ាមដែលថាជំនាញ Hacker អាចគ្រប់គ្រងកាមេរ៉ាខាងមុខនៅលើកុំព្យូទ័រយួរដៃបាន នៅពេលពួកគេមិនបានប្រុងប្រយ័ត្ន។
នេះសបញ្ជាក់ឱ្យឃើញថាមហាសេដ្ឋី ៣៥,៧ ពាន់លានដុល្លារលោក Zuckerberg កំពុងព្យាយាមបង្ការរឿងនេះដោយបិទស្កុតនៅលើកុំព្យូទ័រយួរដៃរបស់គាត់ដែរ។
នេះមិនមែនជាលើកដំបូងនោះទេ ដែលពាណិជ្ជកររូបនេះបានព្រួយបារម្ភពីសុវត្ថិភាពនិងសិទ្ធិឯកជនរបស់ខ្លួន។
កាលពីខែកុម្ភៈគាត់ត្រូវបានថតបាន ពេលចេញទៅហាត់ប្រាណខាងក្រៅ ខណៈដែលគាត់ធ្វើដំណើរមួយក្នុងទីក្រុងបែរឡាំងយ៉ាងហោចណាស់អ្នកការពារប្រាំនាក់អមរូបគាត់៕
