adverise with khmeread Ba765ff9 bcd1 45b1 8850 3863b0f78fd3 %281%29

ចាប់ខ្លួន​ស្ត្រី​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដកហូត​ថ្នាំ​៥​កញ្ចប់

    ភ្នំពេញ ៖ កម្លាំង​ប៉ូ​លិ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ នៅ​ថៃ្ង​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន ដោយ​ដកហូត​ថ្នាំ​ញៀនចំនួន​៥​កញ្ចប់​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហេង នី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​ទួល​សង្កែ ផ្លូវ​៦៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) នៅត្រង់ចំណុច​ផ្សារ​ទួល​សង្កែ​ ភូមិ​១៩​ ផ្លូវ​៩០០ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ។​

    ក្រៅពី​ថ្នាំញៀន​ទាំង​៥​កញ្ចប់ កម្លាំង​ប៉ូលិស​របស់លោក បាន​ដកហូត ទូរស័ព្ទ SAMSUNG GALAXY S3 ព​ណ៌ស ចំនួន​មួយគ្រឿង​។​

    បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់