adverise with khmeread 9936e7b9 e9ef 4398 9bca c84a55a28578

គ្រាន់តែ​រឿង​ទាញ​ខោអាវ​ទុក​ជិត រ៉ូឡូ​ភ្លើង ដើម្បី​ដោត​ខ្សែ​កង្ហារ ឈានដល់​ហិង្សា​

    កណ្តាល ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦ ​ម៉ោង​២០​ និង​៤០​នាទី​យប់​ នៅ​ចំណុច​យានដ្ឋាន ជាម ម៉េង​ឈាង​១​ ភូមិ​ថ្មី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ម៉ៅ ព្រួញ ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​កំណើត​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ទី​លំនៅ​បច្ចុប្បន្ន​ស្នាក់​នៅក្នុង​យានដ្ឋាន​កើតហេតុ​ខាងលើ មុខរបរ ជាង​ជួសជុល​រថយន្ត​។​

    ចំណែក​ជនល្មើស​ឈ្មោះ​ ឆន មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​ ស្រុកកំណើត​ ភូមិ​បុណ្យ ឃុំ​ត្នោត ស្រុក​កំពង់រោ​រិ៍ ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​យានដ្ឋាន​ ជាម ​ម៉េង​ឈាង​១ ភូមិ​ថ្មី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល មុខរបរ ជាង​ជួសជុល​រថយន្ត​។​

    វត្ថុតាង​ចាប់យក​ដែក​ត្បែង​ចុង​សំប៉ែត ០១​ ប្រវែង​៥០​សង់ទីម៉ែត្រ (​របស់​ជនរងគ្រោះ​)​ និង​ដែកឆាប​ចុង​ស្រួ​០១​ប្រវែង​១៨​សង់ទីម៉ែត្រ​(​របស់​ជនល្មើស​)​។​

adverise with khmeread

មតិយោបល់