adverise with khmeread 7e97d8fb e504 4568 b685 ba83ad1122cd

សមត្ថកិច្ច​ចម្រុះ​បើ​ក​ប្រតិ​ប​ត្ត​កា​រប​ង្គ្រា​ប​ទីតាំង​ចម្លង​ឌី​ស​ខុសច្បាប់​នៅជាប់​ផ្សារ​ក្រចេះ​

    ក្រចេះ​ ៖​ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ​ទេព វាសនា ​ប្រធាន​មន្ទីរ​វប្ប​ធ​ម៍​ និង​វិចិត្រ​សិ​ល្បៈ ​ខេត្តក្រចេះ​ក្រោម​ការសម្របសម្រួល​ដោយ​លោក ​សោ​ វុទ្ធី​ ព្រះរាជអាជ្ញារង​សាលាដំបូង ​ខេត្តក្រចេះ​ចុះ​ប​ង្គ្រា​ប​ទីតាំង​ចម្លង​ឌី​ស​ខុសច្បាប់​ ហេតុ​ការ​នេះ​ធ្វើ​ឡើ​ង​កាលពី​វេលា​ម៉ោង​១០ ​និង​១៥​នាទី នៅ​អែប​ផ្សារ​សា​ម្គី​ក្រចេះ​ ក្រុង​ក្រចេះ​។

    ​ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​ចាប់ ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​នេះ ព្រមទាំង​រឹបអូស​បាន​សម្ភារៈ​ជា​គ្រឿង​ថតចម្លង​ស៊ី​ឌី ព្រមទាំង​ស៊ី​ឌី ចំនួន​ជិត​២​ពាន់​បន្ទះ​។​

​    ម្ចាស់​អាជីវកម្ម​ដែល​រង​ការ​ចោទថា ​បាន​លួច​ធ្វើ​អាជីវកម្ម​លក់​ជួល​សី​ឌី និង​ធ្វើ​អាជីវ​ម្ម ថតចម្លង​ដោយ​ខុសច្បាប់​មាន​រយៈពេល​យូរណាស់​មកហើយ​នោះ ឈ្មោះ គីម ម៉ូ​វ អាយុ​៥០ឆ្នាំ ​រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។​

​    បើតាម​ការលើកឡើង​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់ថា ការចុះ​បង្ក្រាប​ទីតាំង​លក់ ជួល និង​ថតចម្លង​ស៊ី​ឌី ខុសច្បាប់​នេះ គឺធ្វើឡើង​ទៅតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ផលិតកម្ម អាជីវកម្ម​សី​ឌី​ក្នុងស្រុក​មួយ​។​

​    ការចុះ​បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី របស់​អាជ្ញាធរ​ខេត្តក្រចេះ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​សកម្មភាព​ការចុះ​ចាប់​បង្ក្រាប​ជា​លើក​ទី​២ បន្ទាប់ពី​មាន​ទីតាំង ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ក្លែងក្លាយ​ខុសច្បាប់​មួយ​នៅ​ស្រុក​ឆ្លូង ត្រូវបាន​សមត្ថកិច្ច​ចុះ ចាប់​បង្ក្រាប​កាលពី​ថ្ងៃទី​៣ ខែមិថុនា ក្នុងនោះ​ក៏បាន​ចាប់​ឃាត់ខ្លួន​ និង​នាំខ្លួន​ម្ចាស់​អាជីវកម្ម​មួយ​នេះ មក​តុលាការ​ផងដែរ​។​

​    នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​ថតចម្លង ស៊ី​ឌី ខុសច្បាប់​មួយកន្លែង​នេះ​ឈ្មោះ​ គីម ម៉ូ​វ គឺ​ក្រោយ​ការឃាត់ខ្លួន ត្រូវបាន​នគរបាល បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា នេះ​ដើម្បី​បន្ត​ចំណាត់ការ​៕

adverise with khmeread

មតិយោបល់