adverise with khmeread 3e00eb1c b91c 40d8 9521 517af297480a

ឃាត់​បុរស​ម្នាក់​បើក​លេងល្បែង​ហ្គេម​បាញ់​ត្រី

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​សាលាខណ្ឌ​ដូនពេញ បាន​ឃាត់ខ្លួន​នៅ​ថៃ្ង​ទី២១ ​ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង២២​ និង​២០​នាទី​ ពីបទ​បើក​លេងល្បែង​ហ្គេម​បាញ់​ត្រី។​

    ប៉ូលិស​និយាយ ជនសង្ស័យ​ឈ្មោះ ហេង រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរ​បរ អ្នកមើល​ការ​ហ្គេម​បាញ់​ត្រី ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​ចាស់ សង្កាត់​ផ្សារចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ​ជា​ភ្នាក់ងារ​ចាត់ចែង​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ហ្គេម​បាញ់​ត្រី​)​​ នៅត្រង់ចំនុច​ផ្ទះ​លេខ​៤៨ ភូមិ​៣ ផ្លូវ​រថ​ភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    វ​ត្តុ​តាង​ចាប់យក ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​មួយគ្រឿង យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ​។​

    បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំនុំរឿង​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕

adverise with khmeread

មតិយោបល់