adverise with khmeread 3582d91700000578 0 image a 53 1466504779123

ប្រិយមិត្តវែលបាញ់បោះសេរីទៅលើអង់គ្លេសនៅលើបណ្តាញសង្គម បន្ទាប់ពីខ្លួនឡើងកូដមកលេខ ១ ក្នុងពូល

    ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសបានធ្វើការយ៉ាងនឿយហត់ដោយបញ្ចប់លទ្ធផល ០-០ ជាមួយនឹងស្លូវ៉ាគីកាលពីយប់ថ្ងៃចន្ទកន្លងទៅ ធ្វើឱ្យវែលមានឱកាសក្តាប់បានលេខរៀងកំពូលតារាងនៅក្នុងពូល B នៃពានរង្វាន់ទ្វីបអ៊ឺរ៉ុប Euro 2016 ជាមួយនឹងការរកពិន្ទុបានយ៉ាងងាយស្រួល ៣-០ ទៅលើរុស្ស៊ី ហើយបណ្តាប្រិយមិត្តវែលមិនបណ្តោយឱ្យពេលវេលាដ៏ពិសេសមួយនេះបញ្ចប់ទៅដោយឥតន័យនោះឡើយ ដោយពួកគេបានចូលបណ្តាញសង្គម Troll ទៅលើអង់គ្លេសយ៉ាងចាស់ដៃ។

    Aaron Ramsey និង Neil Taylor រកគ្រាប់បាល់បានសម្រេចផ្តល់ជូនវែលទទួលបានលទ្ធផលនាំមុខតាំងពីដើមតង់ទីមួយ មុនពេលដែល Gareth Bale បានទម្លុះសំណាញ់នាតង់ទីពីរដើម្បីធានាសុវត្ថិភាពទៅដល់ក្រុមរបស់លោក Chris Coleman មានអំណោយផលសម្រាប់ការផ្គូរផ្គងនៅវគ្គ ១៦ក្រុមបន្ទាប់ខាងមុខ។ ស្របពេលដូចគ្នានេះដែរ ខ្សែប្រយុទ្ធដ៏មុតស្រួច Bale ដែលអាចរកគ្រាប់បាល់ទាំងបីប្រកួតក្នុងពូលបានស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករនាំមុខគ្រាប់បាល់ច្រើនជាងគេនៅព្រឹត្តិការណ៍មួយនេះផងដែរ។

    កត្តាទាំងនេះបានធ្វើឱ្យបណ្តាអ្នកគាំទ្រវែលបានក្តាប់យកឱកាលទាំងនេះក្នុងការបញ្ចេញសេចក្តីរំភើបរបស់ពួកគេតាមរយៈបណ្តាញសង្គម Twitter ចំពោះភាពជោគជ័យដ៏សម្បើមរបស់ពួកគេក្នុងវគ្គជម្រុះចុងក្រោយនៃការប្រកួតប្រជែងអន្តរជាតិដ៏ធំមួយនេះ សម្រាប់ការឈានជើងចូលទៅកានវគ្គ១៦ក្រុមចុងក្រោយជាលើកដំបូងរបស់ពួកគេចាប់តាំងពីការប្រកួតពានរង្វាន់ពិភពលោក World Cup ឆ្នាំ ១៩៥៨ មកម្ល៉េះ៕

 

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់