Clhjsm6weaa2sxl

អ្វីដែល​បានកើត​ឡើង​ក្រោយ​បុរស​នេះ​ចោល​កន្ទុយភ្នែក​ដាក់ Beyoncé គឺ​ពិតជា​អស្ចារ្យ​

    ​ក្នុងអំឡុង​ការប្រកួត​ទី ៦ នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ​បាល់បោះ​កំពូល​អាមេរិក 2016 NBA Finals រវាង​ក្រុម Cleveland Cavaliers និង GoldenState Warriors មនុស្ស​ពីរ​នាក់​បាន​បង្កើត​ទំនាក់ទំនង​តាមរយៈ​ក្រសែភ្នែក​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​។​

​    ​ដូចដែល​អ្នក​បានឃើញ​ក្នុង​រូប​ហើយ Beyoncé ដែល​បាន​កំពុង​អង្គុយ​ជិត​ស្វាមី​របស់​នាង Jay-Z បាន​ត្របាញ់​ក្រសែភ្នែក​ជាមួយនឹង​អ្នកទស្សនា​ដទៃទៀត​ដែល​ស្ថិតនៅក្នុង​ទីលាន​ប្រកួត​មួយ​នេះ​នៅឯ​ទីលាន Quicken Loans Arena ក្នុង​ទីក្រុង Cleveland រដ្ឋ​អូ​ហៃ​យ៉ូ ។​

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​សម្រេចចិត្ត​លើកយក​ហេតុការណ៍​មួយ​នេះ​មក​ធ្វើ​ប្រធានបទ​ថ្មី​មួយ និង​បាន​បង្កើត​អត្ថបទ​ទាក់ទិន​នឹង​ការទាក់ទង​តាមរយៈ​ក្រសែភ្នែក​។​

​    ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​ផ្សេងទៀត​ក៏បាន​កត់សម្គាល់ឃើញ​រូបភាព​នេះ​ផងដែរ​។​

​    ​ទោះជា​យ៉ាងណាក្តី ពួកគេ​ច្បាស់​ជា​ភ្ញាក់ផ្អើល  ពេលដែល​បុរស​ម្នាក់​នោះបាន​ចូលខ្លួន​មក​ឆ្លើយតប​សំណួរ​មួយ​នោះ​តាមរយៈ​បណ្តាញ​សង្គម Twitter ដើម្បី​អនុញ្ញាតឱ្យ​គ្រប់គ្នា​ដឹងថា​មាន​អ្វី​កើតឡើង​ពិតប្រាកដ​ទាក់ទិន​នឹង​រូបភាព​សម្លឹង​កែវភ្នែក​គ្នា​នេះ​។​

​    ​បុរស​ឈ្មោះ Steve Cespedes និយាយថា គាត់​បាន​មើលឃើញ​រូបអ្នក​ទាំងបី​គួរឱ្យ​អស់សំណើច ហើយ​ហេតុ​ដូច្នេះហើយ​ទើប Beyoncé នឹកឃើញ​ថតរូប​បែបនេះ​ឡើង​ដើម្បី​ពញ្ញាក់​អារម្មណ៍​របស់​អ្នកគាំទ្រ​ឱ្យមាន​ការភ្ញាក់ផ្អើល​ប៉ុណ្ណោះ គ្មានអ្វី​លើសពីនេះ​ទេ​។ 

​    ​រូបគេ​បាន​បន្ថែមទៀតថា Beyoncé និង Jay-Z មាន​សេចក្តីថ្លៃថ្នូរ​ហួស​ពី​ការ​ស្មាន ហើយ​នាង​នឹងមិន​ធ្វើ​រឿង​ឆ្កួត​បែបនេះ​ដាក់​ប្រុស​ផ្សេង​ខណៈ​កំពុង​នៅ​ជិត​ស្វាមី​នោះដែរ​៕ 

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់