Nude beach germany 2978480a large large trans  2oueflmhzzhjcyuvn gr bvmxc2g6irfbtwdjolshwg

អ្នក​និយម​ដើរ​ស្រាត​នៅ​អាល្ល​ម៉​ង់​តវ៉ា​អាជ្ញាធរ​ដែល​គ្រោង​សង់​ជម្រក​ជនភៀសខ្លួន​នៅ​តំបន់​របស់ខ្លួន​

    ​ជម្រក​ជនភៀសខ្លួន​នៅ​ប្រទេស​អាល្លឺម៉ង់​មួយ​ដែល​បានគ្រោង​សង់​ឡើង​នោះបាន​បង្កឱ្យមាន​ព្យុះភ្លៀង​នៃ​ការតវ៉ា​ដ៏​សម្បើម​មួយ ជុំវិញ​ការបារម្ភ​ថា​វា​នឹង​អាច​រំខាន​ការថែរក្សា​ប្រពៃណី​អាក្រាតកាយ​នៅ​តំបន់​ដែល​គេ​គ្រោង​រៀបចំ​ជម្រក​ជនភៀសខ្លួន​នោះ​។​

​    ​លំហូរ​ចូល​នៃ​ជន​ចំណាកស្រុក​ច្រើនជាង​ចំនួន ១​លាន​នាក់​បាន​ជ្រាបចូល​ទៅក្នុង​ប្រទេស​អាល្លឺម៉ង់​រួចជាស្រេច​ទៅហើយ​។ ប៉ុន្តែ​ដំណើរការ​បន្តបន្ទាប់​ជា​លើកចុងក្រោយ​មកនេះ​បាន​ឆ្លុះបញ្ចាំង​ថា​វា​ជាការ​គំរាមកំហែង​មួយ​ដ៏​អាក្រក់​ទៅលើ​បេះដូង​នៃ​វ​ប្បធ​ម៍​អាល្លឺម៉ង់ នោះ​គឺ​សិទ្ធិ​ក្នុងការ​ដើរហើរ​ដោយ​សេរី​ទាំង​អាក្រាតកាយ​នៅ​ទីសាធារណៈ​។​

​    ​អ្នក​អាក្រាត​និយម​នៅឯ​ក្លឹប​មួយកន្លែង​ស្ថិត​ជិត​តំបន់​ទីក្រុង​ប្រវត្តិសាស្ត្រ Meissen បានបង្ហាញ​ពី​ការខឹង​សម្បារ​យ៉ាងខ្លាំង ពេលដែល​ពួកគេ​បានទទួល​ច្បាប់​ថ្មី​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពួកគេ​បាន​លើកឡើងថា នឹងមិន​អនុញ្ញាតឱ្យ​ហែល​ទឹក​ទាំង​អាក្រាត​នៅក្នុង​តំបន់​បឹង​ប្រវត្តិសាស្ត្រ ដែល​ពួកគេ​ស្រាត​ងូតទឹក​តាំងពី​ឆ្នាំ ១៩០៥ ទៀត​នោះឡើយ​៕ 

ប្រភព៖ Telegraph

មតិយោបល់