1

ពិធីបុណ្យ Yulin! ទិវា​ស៊ីសាច់​ឆ្កែ​ប្រចាំឆ្នាំ​របស់​ចិន​ចាប់ផ្តើម​ប្រារព្ធ ចំពេល​មានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​

    ​ពិធីបុណ្យ​ស៊ីសាច់​ឆ្កែ​ប្រចាំឆ្នាំ​មួយ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅឯ​តំបន់​ភូមិភាគ​ខាងត្បូង​ប្រទេស​ចិន ចំពេល​មានការ​ប្រឆាំង​ក្នុងស្រុក និង​អន្តរជាតិ​រីក​រាលដាល​យ៉ាង​សម្បើម​។​

​    ​សត្វ​សុនខ​ប្រមាណ​ជាង ១០.០០០​ក្បាល និង​សត្វ​ឆ្មា​ត្រូវគេ​រំពឹងថា​នឹងត្រូវ​សម្លាប់ និង​ទទួលទាន​ក្នុងអំឡុង​ទិវា​ដ៏​ចម្រូងចម្រាស់​រយៈពេល ១០​ថ្ងៃ​ក្នុង​ពិធីបុណ្យ Yulin នេះដែរ​។​

​    ​ក្រុម​សកម្មជន​និយាយថា​ព្រឹត្តិការណ៍​នេះ​គឺ​ពិតជា​ឃោរឃៅ ហើយ​នៅក្នុង​ឆ្នាំនេះ​ញត្តិ​អំពាវនាវ​សម្រាប់​ការហាមឃាត់​ប្រមូលបាន​ប្រមាណ​ជាង ១១​លាន​ហត្ថលេខា​។​

​    ​អាជ្ញាធរ​តំបន់​បាន​បញ្ជាក់ថា ពិធីបុណ្យ​នេះ​មិនមាន​ការគាំទ្រ​ជា​ផ្លូវការ​នោះឡើយ ប៉ុន្តែ​វា​ត្រូវបាន​រៀបចំឡើង​ដោយ​អាជីវកម្ម​ឯកជន​។​

​    ​គួរ​បញ្ជាក់ថា​ប្រពៃណី​ស៊ីសាច់​ឆ្កែ​នេះ​មាន​តាំងពី ៥០០ ឆ្នាំមុន​នៅ​ប្រទេស​ចិន និង​កូរ៉េ ព្រមទាំង​ប្រទេស​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក ដែល​ជឿថា​សាច់​វា​ជួយ​រក្សា​កម្តៅ​រាងកាយ​អំឡុង​រដូវរងា​៕ 

ប្រភព៖ BBC

មតិយោបល់