adverise with khmeread Spotlight on singer actor lee seung gi

តំណាងរបស់ Lee Seung Gi ស្នើឲ្យប៉ូលិសស៊ើបអង្កេតប្រភពនៃពាក្យចចាមអារ៉ាមមានកូន

          តំណាង​របស់​តារា​ភាព​យន្តនិងចម្រៀង Lee Seung Gi ដែល​បច្ចុប្បន្ន​កំពុង​បំពេញ​កាតព្វកិច្ច​យោធា​នោះ បាន​អះអាងពីចេតនារបស់ខ្លួន​ក្នុង​ការ​ស្វែង​រក​ប្រភព​នៃ​ពាក្យចចាមអារ៉ាម​បែបមួល​បង្កាច់​ចំពោះ​ខ្លួន។

          ថ្មីៗ​នេះ ពាក្យ​ចចាមអារ៉ាម​បានលេចឮតាម​ប្រព័ន្ធអ៊ីនធើណិត​ថា Lee Seung Gi មាន​កូន​ម្នាក់ជា​មួយ​អ្នក​ជំនាញ​ផាត់មុខ​ ដែល​មាន​អាយុចាស់​ជាង​ខ្លួន ហើយ​ថា អ្នកទាំងពីរបានចិញ្ចឹមកូននេះជាមួយគ្នាដោយ​ស្ងាត់ស្ងៀម។ Lee Seung Gi ថែមទាំង​សួរសុខទុក្ខនាងច្រើនលើកច្រើនសា​ បន្ទាប់ពី​ចូល​បំពេញ​ការ​តព្វកិច្ច​យោធា។

          កាលពីថ្ងៃទី២១​ខែមិថុនា មានសេចក្តីរាយការណ៍​ថា ទីភ្នាក់ងាររបស់​ Lee Seung Gi បានដាក់សំណើ​សុំបើក​ការស៊ើបអង្កេត​ជាមួយ​នឹង​អង្គភាព​ស៊ើប​អង្កេត​តាមប្រព័ន្ធអ៊ីនធើណិតរបស់ប៉ូលិស​ ដើម្បីស្វែង​រក​អ្នកដែល​បាន​ចាប់​ផ្តើម​បង្កើតពាក្យចចាមអារ៉ាមនេះ។

          ផ្នែក​នៃពាក្យចចាមអារ៉ាម​ដែល​ត្រូវ​បានគេផ្សព្វផ្សាយ​តាមប្រព័ន្ធអ៊ីនធើ​ណិត​នោះ​រួមមាន​ការលើក​ឡើងថា បណ្តាញព័ត៌មានក្នុងស្រុក Dispatch បច្ចុប្ប​ន្ន​កំពុង​ប្រមូល​ព័ត៌មានអំពីរឿងនេះ ហាក់ដូចជា​ពួកគេត្រៀម​ទម្លាយ​រឿងនេះ។ ទោះបីជា​យ៉ាងណា Dsipatch បាន​បង្ហោះសារតាមគេហទំព័ររបស់​ខ្លួន​ថា រឿង​នេះគឺជា​ការប្រឌិត១០០​ភាគរយ”។

          រូបភាព​របស់ស្ត្រីម្នាក់​ក៏ត្រូវ​បានគេបង្ហោះតាមប្រព័ន្ធអ៊ីនធើណិត​ផងដែរ ដែល​ជា​ផ្នែក​មួយនៃពាក្យចចាមអារ៉ាម ដែល​បាន​លើកឡើង​ថា នាងគឺជា​ម្តាយ​របស់​កូនលួចលាក់​ជាមួយ Lee Seung Gi៕

adverise with khmeread
ប្រភព៖ Viki

មតិយោបល់