adverise with khmeread Dog

Simon Cowell បង្ហាញ​ពី​អារម្មណ៍​រំជួលចិត្ត​ខ្លាំង​អំពី​ទិវា​ស៊ីសាច់​ឆ្កែ​ដ៏​ឃោ​ឃៅ​នៃ​ពិធីបុណ្យ Yulin

    ​Simon Cowell បាន​អំពាវនាវ​ឱ្យមាន​ការលុបបំបាត់​ពិធីបុណ្យ​ដ៏​ឃោរឃៅ​នៃ​ការ​ស៊ីសាច់​ឆ្កែ​រាប់សិប​ម៉ឺន​ក្បាល​នៅ​ប្រទេស​ចិន​។​

​    ​មហាសេដ្ឋី​តន្ត្រី និង​ជា​អ្នកបង្កើត​កម្មវិធី​ពិភពលោក X-factor វ័យ ៥៦​ឆ្នាំ​រូបនេះ បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​ធ្វើការ​គាំទ្រ​ទៅលើ​យុទ្ធនាការ​របស់​អង្គការ​សង្គម​មនុស្សជាតិ​អន្តរជាតិ (HSI) ដើម្បី​ហាមឃាត់​ពិធីបុណ្យ​មួយ​នេះ ដែល​នឹងត្រូវ​សម្លាប់​ជីវិត​សត្វ​ឆ្កែ​ចន្លោះ​ពី ១០.០០០ ដល់ ១៥.០០០ ក្បាល​ក្នុងអំឡុង​រយៈពេល ១០​ថ្ងៃ​នៃ​ពិធីបុណ្យ​មួយ​នេះ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី ២១ ខែមិថុនា​។​

​    ​គាត់​បាន​បង្ហោះ​ខ្លឹមសារ​ដែលមាន​អត្ថន័យ​ថា "​ទិវា​ស៊ីសាច់​ឆ្កែ Yulin គឺជា​អំពើ​ដ៏​គួរឱ្យ​ខ្ពើមរអើម​ឃោរឃៅ​បំផុត ដូច្នេះ​សូម​ចូលរួម​ជាមួយ​ខ្ញុំ ដើម្បី​គាំទ្រ @HSIGlobal ដើម្បី "បញ្ឈប់​ពី​ធី​បុណ្យ Yulin"​។​

​    ​សេចក្តីថ្លែងការណ៍​បន្ថែ​ម​ទៀត​ពី Simon បាន​អង្វរ​ទៅកាន់​ប្រជាជន​ដើម្បី​ធ្វើការ​បរិច្ចាគ ហើយ​ចូលរួម​យុទ្ធនាការ​ប្រឆាំងនឹង​ភាព​សាហាវឃោរឃៅ​ទៅលើ​សត្វ​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់