adverise with khmeread 2

Pique បកស្រាយ​ការបង្ហាញ​ម្រាមដៃ​កណ្តាល​អំឡុង​ការគោរព​ភ្លេងជាតិ​អេ​ស្ប៉ា​ញ​

​    ​ខ្សែការពារ Gerard Pique កំពុងស្ថិត​នៅក្នុង​រឿង​ដ៏​ចម្រូងចម្រាស់​បន្ទាប់ពី​រូបគេ​បានបង្ហាញ​ម្រាមដៃ​កណ្តាល​នៅ​ចំពោះ​កាមេរ៉ា​មុននឹង​ការប្រកួត​រវាង​អេ​ស្ប៉ា​ញ​និង​ក្រូ​អាស៊ី​ចាប់ផ្តើម​។​

​    ​តារា​របស់ Barcelona រូបនេះ​ត្រូវបាន​ថត​ជាប់​បង្ហាញ​កាយវិកា​មិន​សមរម្យ​ខណៈ​ភ្លេងជាតិ​អេ​ស្ប៉ា​ញ​កំពុង​ត្រូវបាន​លេង​មុននឹង​ចាញ់​ក្រូ​អាស៊ី ២-១ នៅក្នុង​ពូ​ល D​។​

​    ​ទោះយ៉ាងណា Pique បាន​ចេញមុខ​បកស្រាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា "​ខ្ញុំ​ពត់​កណ្តាប់ដៃ​ខ្ញុំ​អំឡុង​ភ្លេងជាតិ​ប៉ុណ្ណោះ​! ឈប់​ស្វែងរក​រឿងចម្រូងចម្រាស់​ទៀ​តទៅ​នៅពេល​មិនមាន​រឿង​អ្វី​សោះ​នោះ ហើយ​ព្យាយាម​ឈ្នះ​យូរ៉ូ​ទាំងអស់គ្នា​"៕

 

adverise with khmeread

មតិយោបល់