adverise with khmeread Duck rabbit

សត្វ​ទា ឬក៏ សត្វ​ទន្សាយ​? រូប​បំភ័ន្ត​ភ្នែក​អាយុកាល​ជាង ១០០ ឆ្នាំនេះ​អាចធ្វើ​តេស្ត​ភាព​ឆ្លាត​និង​គំនិត​ច្នៃប្រឌិត​របស់​មនុ​ស្សបាន​

    ​តើ​អ្នក​បានឃើញ​សត្វ​អ្វី​? សត្វ​ទា ឬក៏ សត្វ​ទន្សាយ​?

​    ​វា​មាន​រយៈកាល​ច្រើនជាង ១០០ ឆ្នាំ​មកហើយ ចាប់តាំងពី​រូបនេះ​ត្រូវបាន​គូរ​មក ហើយ​គំនូរ​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​បន្ទាប់ពី​វា​ត្រូវបាន​គេ​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​។​

​    ​អ្នកខ្លះ​ឃើញ​ទា និង​ខ្លះទៀត​ឃើញ​ទន្សាយ ប៉ុន្ដែ​អ្នក​អាច​ឃើញ​ពួកវា​ទាំងពីរ​មែន​ទេ​?​។​

​    ​អ្វីដែល​អ្នកឃើញ​និង​ថា​តើ​អ្នកឃើញ​វា​លឿន​ដល់​កម្រិត អាច​បង្ហាញថា​ដំណើរការ​ខួរក្បាល​របស់​អ្នក​លឿន​ដល់​កម្រិតណា និង​គំនិត​ច្នៃប្រឌិត​ឈានដល់​កម្រិតណា​បាន​។​

​    ​គំនូរ​ទានិ​ង​ទន្សាយ​ត្រូវបាន​ប្រើ​ដំបូង​ដោយ​លោក Joseph Jastrow ចិត្តវិទូ​អាមេរិក​ម្នាក់​ក្នុង​ឆ្នាំ ១៨៩៩ ដើម្បី​បង្កើត​ចំណុចៗ​ដែល​ការយល់ឃើញ​គឺ​មិនមែន​អ្វីដែល​អ្នក​បានឃើញ​តែមួយ​នោះទេ ប៉ុន្ដែ​វា​គឺជា​សកម្មភាព​ផ្លូវចិត្ត​មួយ​ផងដែរ​។​

​    ​ការស្រាវជ្រាវ​របស់លោក Jastrow បាន​ផ្ដោតលើ​ថា​តើ​មនុស្ស​អាច​មើលឃើញ​រូប​សត្វ​ទី​ពីរ​លឿន​ដល់​កម្រិតណា និង​ថា​តើ​អ្នកចូលរួម​អាច​ប្ដូរ​ការយល់ឃើញ​របស់​ពួកគេ​ចំពោះ​គំនូរ​ទៅជា​សត្វ​ពីរ​លឿន​ប៉ុនណា​។​

​    ​ការស្រាវជ្រាវ​លើកឡើងថា បើកាលណា​អ្នកមើល​ឃើញ​សត្វ​ពីរ​ក្នុង​ល្បឿន​ដ៏​លឿន នោះ​ខួរក្បាល និង​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ក៏​ដំណើរការ​លឿន​ដូចគ្នា​ផងដែរ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់