adverise with khmeread 1

​បែកធ្លាយ​ស្នេហា​លួចលាក់​រវាង​តារា Big Brother និង John Terry

​    ​អ្នកស្រី Jayne Connery បាន​បង្ហើប​ព័ត៌មាន​ផ្ទាល់ខ្លួន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​អំពី​ស្នេហា​លួចលាក់​ជាមួយ John Terry នៅក្នុង​ការជជែក​ជាមួយ​អ្នកស្រី Lateysha នៅផ្ទះ Big Brother​។

​    ​នាង​បាន​និយាយថា "​រឿងនេះ​បានកើត​ឡើង​នៅពេលដែល​ខ្ញុំ​មាន​អាយុ​ខ្ទង់ ២៩ ឬក៏ ៣០ ឆ្នាំ​។ ខ្ញុំ​ដូច​ឡប់​អ៊ីចឹង​! នៅពេលនោះ​គាត់​មិនទាន់​លេង​ឱ្យ Chelsea នោះទេ ហើយ​ខ្ញុំ​ជាតា​រា​ម៉ូ​ដែល​ប្រូ​មូ​សិន​នៅឡើយ​។ គាត់​ពិតជា​មនុស្ស​រួសរាយ​និង​សង្ហា​។ នៅពេលនោះ​ខ្ញុំ​នៅ​លីវ​ហើយ​គាត់​បាន​និយាយថា គាត់​នៅ​លីវ​ដូចគ្នា ដូច្នេះ​ខ្ញុំ​បាន​សុំ​គាត់​ឱ្យមក​ផ្ទះ​ខ្ញុំ​"​។​

​    ​នាង​បាន​បន្តថា "​យើង​បាន​ចំណាយពេល​មួយ​យប់​ដ៏​ខ្លី​ជាមួយគ្នា​ហើយ​យើង​ក៏​ដេក​ជាមួយគ្នា​"​។ ប៉ុន្តែ​អ្នកស្រី​បាន​លើកឡើងថា "​ដៃគូ​របស់គាត់​បាន​ហៅ​ខ្ញុំ​និង​បាន​និយាយថា នាង​ជា​គូ​ដណ្តឹង​របស់គាត់​។ នាង​ពិតជា​គួរឱ្យ​ស្រឡាញ់​! ខ្ញុំ​បាន​និយាយ​ទៅកាន់​នាង​ថា ខ្ញុំ​ពិតជា​សុំទោស​! គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នៅ​លីវ​"៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់