adverise with khmeread 1

​មនុស្ស​នៅ​បារាំង​កំពុង​រស់នៅក្នុង​អនាគត ហើយ​ទាំងនេះ​គឺជា​ភស្តុតាង​

​    ​កម្មវិធី​កីឡា​របស់​បារាំង​កំពុងផ្តល់​គំនិត​វិទ្យាសាស្ត្រ​ដ៏​មិន​នឹកស្មាន​មួយ​ខណៈ​ពួកគេ​កំពុង​អនុវត្តន៍​វា​ជាប្រចាំ​នៅលើ​កញ្ចក់​ទូរទស្សន៍​។​

​    ​ពិធីករ​ម្នាក់​នៅក្នុង​ស្តូ​ឌី​យូ​គឺ​កញ្ញា Nathalie Renoux បានបង្ហាញ​វេទមន្ត​របស់​នាង​ដើរចូល​ទៅក្នុង​កញ្ចក់​ទូរទស្សន៍​ដ៏​ធំ​មួយ​ដើម្បី​និយាយ​ជាមួយ​កញ្ញា Carine Galli ដែល​កំពុង​ស្ថិតនៅក្នុង​កីឡដ្ឋាន​មុន​ការប្រកួត​រវាង​បារាំង​និង​ស្វ៊ី​ស​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​ប៉ុន្តែ​ប្រសិនបើ​អ្នកមើល​ឱ្យបាន​ច្បាស់ វា​គ្រាន់តែ​ជា​ល្បិច​បំភ័ន្ត​ភ្នែក​តែប៉ុណ្ណោះ តែ​វា​ពិតជា​អស្ចារ្យ​ណាស់​ជាមួយ​គំនិត​មួយ​នេះ​៕

 

adverise with khmeread

មតិយោបល់