adverise with khmeread 4fa24083 8307 419f 8bed ff3ec8fdd419

ជាង​សិប្បកម្ម​២​នាក់​រុញ​ដែក​យក​ឡើងលើ​ផ្ទះ​មិន​ប្រ​យ​ត្ន័​ប៉ះ​ជាមួយ​ខ្សែកាប​ឆក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​២​នាក់​បាន​យក​ដែល​អាលុយមីញ៉ូម​ប្រភេទ​សរសៃ​ប្រវែង​៥​ម៉ែត្រ​រុញ​ឡើងទៅ​លើផ្ទះ​មិនបាន​ប្រ​យ័ត្នប៉ះ​ជាមួយ​ខ្សែកាប​ស្រាត​របស់​អគ្គីសនី​កម្ពុជា​បណ្តាលឱ្យ​ឆក់​រងរបួស​ឆ្ង​ន់​និង​ស្រាល​។​

    គ្រោះថ្នាក់​ការងារ​ខាងលើនេះ​កើតឡើង​នៅ​ម៉ោង​១២ ​និង​៣៥​នាទី​ថ្ងៃទី​២២ ​ខែមិថុនា ឆ្នាំ២០១៦​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៧១ ​ក្រុម​១៤ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។​

    ប្រភព​នៅ​កន្លែង​បានឱ្យដឹងថា ជនរងគ្រោះ​បានមកពី​ទិញ​ឥ​វ៉ាន់​វិញ ​ហើយ​បាន​យក​ដែក​ទិញ​មក​នោះ​ប្រភេទ​ដែក​អា​លុយ​មី​ញ៉ូម​ ដែលមាន​ប្រវែង​ប្រហែល​៥​ម៉ែ​ត្រ​ដើម្បី​យក​ឡើងទៅ​លើផ្ទះ​។ តែ​ដោយ​ដែក​នោះ​វា​មាន​រាង​វែង​ទើប​រុញៗ​ទៅ​មិនបាន​មើល​ក៏​ប៉ះ​ជាមួយនឹង​ខ្សែកាប​ស្រាត​របស់​អគ្គីសនី​កម្ពុជា​បណ្តាលឱយ​ឆក់​បុរស​២​នាក់​របួស​ឆ្ង​ន់​ស្លោ​ករោល​ពេញ​ខ្លួន។ ចំណែក​ម្នាក់ទៀត​មិន​រងរបួស​គ្រាន់តែ​ចំ​ដៃ​ប៉ុណ្ណោះ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ទី​១-​ឈ្មោះ ផាត សុ​ម៉ាច​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ស្នាក់នៅ​រោង​សិប្បកម្ម វណ្ណនា​ត​កន្លែងកើតហេតុ​ខាងលើ​រងរបួស​ឆ្ង​ន់ ​និង​ទី​២-​ឈ្មោះ ណន វ៉ាន់​នី​ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​រងរបួស​ស្រាល​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​បាន​យកទៅ​សង្គ្រោះ​នៅ មណ្ឌល​សុខភាព​បង្អែក​មានជ័យ​៕

 

adverise with khmeread

មតិយោបល់