កណ្តាល ៖ ជនសង្ស័យម្នាក់បានផ្លោះរបងផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចតរូវានប៉ូលិសប៉ុស្តិ៍ដីឥដ្ឋ ស្រុកកៀនស្វាយឃាត់ខ្លួននាថ្ងៃទី២១មិថុនាឆ្នាំ២០១៦វេលាម៉ោង២៣និង១០នាទី យប់ចំណុចភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប៉ូលិសនយាយថា ជនរងគ្រោះឈ្មោះសុខ ណេត ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ឃុំខាង លើមុខរបរកសិករ។
ចំណែកជនល្មើសឈ្មោះ អូន សេងហៃ ភេទប្រុស មានទីលំនៅភូមិពោអណ្ដោក ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មានមុខរបរ មិនពិតប្រាកដ។
ប៉ូលិសបន្ថថា ដំបូងជនរងគ្រោះកំពុងដេកលុងលក់ស្រាប់តែជនល្មើសខាងលើ បានផ្លោះរបងចូលទៅខាងក្រោមផ្ទះរបស់ជនរងគ្រោះបម្រុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះតែត្រូវជនរងគ្រោះដឹងខ្លួនទាន់ធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់៕
