adverise with khmeread 3ae931d4 b836 44c1 91d5 0832c547dc69

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជូន​ខ្លួន​ចោរលួច​រថយន្ត​ទៅ​សាលាដំបូង

    ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​ចោរលួច​រថយន្ត​ចំនួន​២​នាក់ ​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ចាត់ការ​តាម​នីតិវិធី។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ចោរលួច​រថយន្ត ​បានធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ក្នុងនោះ​រួមមាន​ទី​១-​ឈ្មោះ ជា សំណាង អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ និង​ទី​២-​ឈ្មោះ ម៉​ង សុខ​រិ​ទ្ធ ហៅ​ក្រិត អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ដូនពេញ​៕

adverise with khmeread

មតិយោបល់