adverise with khmeread Cb65a080 3e01 429d 91de e6d8cc25e758

បង្ក្រាប​ជន​ជួញ​គ្រឿងញៀន​៨​នាក់ ដកហូត​ថ្នាំញៀន​៨​កញ្ចប់ និង​ម៉ូតូ​៦​គ្រឿង​

    ភ្នំពេញ ៖ ជនសង្ស័យ​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បង្ក្រាប និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ដកហូត​ថ្នាំញៀន​ចំនួន​៨​កញ្ចប់ និង​ម៉ូតូ​ចំនួន​៦​គ្រឿង​។​

    ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះ ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់​នា​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ រហូតដល់​យប់​នៅ ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ​ និង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា បន្ទាប់ពី​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយ ចង្វារ​បាន​បន្ត​យាមល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដោយបាន​សហការ ​និង​កម្លាំង​តាម​បណ្ដា​ប៉ុស្ដិ៍​ជាពិសេស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ និង​បាន​ប្រទះឃើញ​បក្ខពួក​ជន​ត្រូវ​សង្ស័យ​៨​នាក់ ជិះ​បើក​ម៉ូតូ​៦​គ្រឿង​។​

    ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ប៉ូលិស​ក៏​ឃាត់​និង​ធ្វើការ​ឆែកឆេរ​ជា​បន្តបន្ទាប់ បាន​រកឃើញ​ដកហូត​ថ្នាំញៀន​ចំនួន​៨​កញ្ចប់ សង្ស័យ​ជា​ប្រភេទ​ម៉ា​ទឹកកក និង​ដកហូត​ម៉ូតូ​ចំនួន​៦​គ្រឿង។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ សេង សំអាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ របរ​កម្មករសំណង់, ទី​២-​ឈ្មោះ ខុន សុខលី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់ ស្នាក់នៅ ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល, ទី​៣-​ឈ្មោះ សូន ឌី​ណា ភេទ​ប្រុស អាយុ៣០​ឆ្នាំ មាន​មុខរបរ​ជាងសំណង់, ​ទី​៤-​ឈ្មោះ ជិន យូ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ជន​ត្រូវ​សង្ស័យ ទាំង​២​នាក់ ស្នាក់នៅ ភូមិ​ផ្សារ​លំចង និង​ភូមិ​ដា ស្រុក​បា​រា យ​ណ៍ ខេត្តកំពង់ធំ, ទី​៥-​ឈ្មោះ វ៉ា វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខរ​បរជា​ផ្សារ​ដែក, ទី​៦-​ឈ្មោះ គីម ឡុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​មុខរបរ​ជាងផ្សារដែក ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់ ស្នាក់នៅ ភូមិ​ក្នុង ឃុំ​ព្រែ​កតា ម៊ា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល, ទី​៧-​ឈ្មោះ យ៉ុ​ន នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ ភូមិ​បា​ណា ឃុំ​សុ​ទេព ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ទី​៨-​ឈ្មោះ ឈួន សុ​គុណ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ ភូមិ​ស្រាប​លិច ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទាំង​៨​នាក់​រួមជាមួយ​វត្ថុតាង ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​សាកសួរ នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​បន្ត​និតិ​វិធី របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់