adverise with khmeread Andreas web

ក្លឹប Borussia ត្រៀមចំណាយប្រាក់យ៉ាងច្រើនដើម្បីប្រម៉ាញ់កីឡាករ Andreas របស់ Chelsea

          ក្លឹប Borussia Moenchengladbach បានត្រៀម​ទឹកប្រាក់​១១.៥​លាន​ផោន​ ដើម្បី​ចុះកិច្ច​ព្រម​ព្រៀងផ្ទេរ​កីឡាករ​វ័យ​ក្មេង Andreas Christensen សញ្ជាតិ ហូឡង់របស់ក្លឹប Chelsea។

          ខ្សែការពារ​​វ័យ​២០​ឆ្នាំរូបនេះ​ស្ថិតនៅពាក់​កណ្តាល​នៃ​កិច្ចសន្យា​ខ្ចី​ជើង​រយៈ​ពេល​២​ឆ្នាំ​នៅ​ក្លឹបក្នុងក្របខណ្ឌ Bundesliga ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ អំឡុង​ការបង្ហាញ​មុខ​លើក​ដំបូង​។

          រដូវ​កាល​ក្រោយ​ Chelsea មានបំណងហៅ​ Andreas មក​វិញ​ហើយ​សង្ឃឹមថា​ខ្សែការពារកណ្តាល​ដែលជាប់​កិច្ច​សន្យា​ជាមួយតោ​ខៀវរូបនេះ​នឹងបន្ត​រហូតដល់​ឆ្នាំ​២០២០។ ប៉ុន្តែក្លឹប Monchengladbach បានត្រៀម​ខ្លួន​ដើម្បី​ចំ​ណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ចង់រក្សាទុក​កីឡាករខ្ចីជើងរូបនេះ​យូរ​ជាងកិច្ច​សន្យា​៕       

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់