adverise with khmeread Tite web

Brazil តែងតាំងលោក Tite ជាគ្រូបង្វឹកថ្មី ជំនួសលោក Dunga

          លោក Tite វ័យ​៥៥​ឆ្នាំ​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មីរបស់​ប្រេស៊ីលដើម្បី​ជំនួស​អតីត​គ្រូបង្វឹក Dunga ដែល​ត្រូវ​បាន​បណ្តេញចេញ​កាល​ពីសប្តាហ៍​មុន​​បន្ទាប់ពី​ក្រុម​ប្រេស៊ីល​មិន​អាច​ឆ្លងផុតវគ្គ​ជម្រុះក្នុងពូល​នៅក្នុងការ​ប្រកួត​ក្របខណ្ឌ Copa America ។

          គេហទំព័រ​សហព័ន្ធបាល់ទាត់របស់​ប្រេស៊ីល​បាន​សរសេរថា “​វាជា​ព័ត៌មាន​ផ្លូវការ​ Tite គឺជា​គ្រូបង្វឹកថ្មីរបស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល”។ លោក Tite បាន​និយាយថា “​ឥឡូវនេះ ពេល​វេលាបាន​មក​ដល់​ហើយ។ ខ្ញុំ​យល់​ថា ខ្ញុំគួរទទួល​យក​ការងារ​បង្វឹក​ក្រុម​ជម្រើស​ជាតិប្រេស៊ីល វាគួរ​ជា​ផ្នែក​មួយ​នៃ​អាជីពរបស់​ខ្ញុំ។ វាជា​គោល​ដៅ​ផ្ទាល់ខ្លួន ហើយ​ប្រហែល​ជា​ព្រឹត្តិការណ៍​ដ៏ប្រសើរ​បំផុតក្នុងអាជីព​ការងារ​របស់ខ្ញុំ”។

លោក Tite បាន​ចាប់ផ្តើម​អាជីព​គ្រូបង្វឹក​នៅឆ្នាំ​១៩៩០ ហើយ​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​រដូវ​កាល​ទី​២​ជាមួយក្លឹប​ Corinthians ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣ ជាពេលដែលលោកបាន​ដឹកនាំ​ក្រុម​នេះ​លើក​ពាន Brailian ពាន Copa Libertadores និងពាន World Club Cup៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់