adverise with khmeread 2

​ពូ​ទីន​និយាយថា​នឹង​ចាត់វិធានការ​ប្រឆាំង​ណា​តូ បើ​ហ៊ាន​តែ​សំដី​ថ្លោស​បែប​គឃ្លើន​

​    ​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ប្រាប់​សមាជិកសភា​ពនៅ​វគ្គ​បិទ​សម័យប្រជុំ​សភា​នៅ​រដ្ឋ Duma នៅ​ថ្ងៃ​ពុធ​នេះ​ថា រុស្ស៊ី​នឹង​ចាត់វិធានការ​សមរម្យ​មួយ​ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​វោហារសាស្ត្រ​ដ៏​គឃ្លើន​របស់​ណា​តូ​។

​    ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ លោក​បាន​អំពាវនាវ​បង្កើត​ប្រព័ន្ធ​សន្តិសុខ​សមូហភាព​មួយ​ដើម្បី​បើកទូលាយ​ការធ្វើទំនាក់ទំនង​រវាង​ប្រទេស​ទាំងអស់​។​

​    ​លោកពូ​ទីន​បាន​និយាយថា "​រុស្ស៊ី​ត្រៀម​រួចរាល់​ដើម្បី​ពិភាក្សា​បញ្ហា​ដ៏​សំខាន់​មួយ​នេះ​"​។ គាត់​បាន​បន្ថែមទៀតថា សំណើ​បង្កើត​ប្រព័ន្ធ​បែបនេះ​នៅ​មិនទាន់មាន​ការឆ្លើយតប​ពី​ប្រទេស​លោកខាងលិច​នៅឡើយ​ទេ​។​

​    ​គាត់​បាន​បន្តថា "​ប៉ុន្តែ​ជាថ្មី​ម្តងទៀត ខណៈដែល​រឿង​បែបនេះ​កើតឡើង​តែ​នៅមុន​សង្គ្រាមលោក​ទី ២ យើង​ពុំបាន​មើលឃើញ​អំពី​ការឆ្លើយតប​វិជ្ជមាន​ណាមួយ​នោះឡើយ (​ពី​ណា​តូ​)​។ ផ្ទុយទៅវិញ អង្គការ​ណា​តូ​រឹតតែ​បង្កើន​វោហារសាស្ត្រ​ផ្គើន​និង​បង្កើន​សកម្មភាព​ដ៏​គឃ្លើន​នៅក្បែរ​ព្រំដែន​របស់​យើង​"​។​

​    ​គាត់​បានបញ្ចប់​ថា "​នៅក្នុង​ស្ថាន​បែបនេះ យើង​ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​ដើម្បី​ពង្រឹងសមត្ថភាព​ការពា​របស់​ប្រទេស​យើង​"៕

ប្រភព៖ RT

adverise with khmeread

មតិយោបល់