adverise with khmeread Today

អាវុធហត្ថចាប់ចោរប្លន់មូតូ២នាក់រត់រួចម្នាក់

    កណ្តាល ៖ កម្លាំង​អាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល នៅ​ម៉ោង​ប្រមាណ ៩​កន្លះ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​បង្ក្រាប​ជនសង្ស័យ​ពីរ​នាក់ បន្ទាប់ពី​បានធ្វើ​សកម្មភាព ប្លន់​យក​ម៉ូតូ​និង​កាបូប​ពី​និស្សិត​ស្រី​ម្នាក់ នៅ​ចំណុច​ផ្លូវលំ ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​បក្ខ​ពូក​ម្នាក់ទៀត​គេចខ្លួនបាត់​។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង ធ្វើ​សកម្មភាព ស្រែក​គំរាម និង​ធាក់​ផ្តួល ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​របស់​ជនរងគ្រោះ ឈ្មោះ ទិន ប៊ុន​ហៃ ភេទ​ស្រី អាយុ ២២​ឆ្នាំ មុខរបរ​និស្សិត ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
     ក្រោយពី​ធ្វើ​សកម្មភាព​រួច កម្លាំង​អាវុធហត្ថ​ស្រុក ទទួលបាន​ព័ត៌មាន​ភ្លាមៗ​កម្លាំង ប្រតិបត្តិការ​តាម​ចាប់ ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន ២​នាក់ នៅ​ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៏ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​១-​ឈ្មោះ សេង ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កោះ​ចំការ ឃុំ​បឹង សាឡាង ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ជនសង្ស័យ​និង​២-​ឈ្មោះ គឿន ចាន់​ធឿន អាយុ ៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី ឃុំ​ដង​ទុង ស្រុក​ដង​ទុង ខេត្តកោះកុង ។ ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​ដែល​បើក​ម៉ូតូ​គេចខ្លួន​នោះ ឈ្មោះ ធី អាយុ​២៨​ឆ្នាំ រស់នៅ​ខេត្តតាកែវ ។​
    ប​ច្ច​ប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កងរាជអាវុធហត្ថ​ខេត្តកណ្តាល​កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី និង​តាម​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជាប់​ពាក់ព័ន្ធ​បន្តទៀត​៕​

adverise with khmeread

មតិយោបល់